តារាសម្ដែងហុងកុងលោក Nick Cheung បានច្រានចោលពាក្យចចាមអារ៉ាមថា លោកបានចែកបន្ទប់គ្នាដេកជាមួយនឹងភរិយា។
យោងតាមសារព័ត៌មានចិន បានឲ្យដឹងថា បច្ចុប្បន្ននេះ លោក Nick បានចំណាយពេលជាច្រើនទាំងយប់ ទាំងថ្ងៃក្នុងការហាត់ប្រដាល់ ដើម្បីសម្ដែងនៅក្នុងខ្សែភាពយន្តថ្មីដែលមានចំណងជើងថា “Unbeatable”។
នៅមុននេះ មានសារព័ត៌មានក្នុងស្រុកបានចុះផ្សាយថា លោក និងភរិយាដែលជាតារាសម្ដែងនាង Esther Kwan បានចែកបន្ទាប់គ្នាដេក មានន័យស្មើនឹងមិនចុះសម្រុងនឹងគ្នា ឬអាចលេងលះគ្នា។
ប៉ុន្តែព័ត៌មាននោះ ត្រូវបានលោក ច្រានចោល និងពន្យល់ថា នៅពេលដែលលោកថតភាពយន្តរឿង “Nightfall” គាត់បានស្រកទម្ងន់អស់ជាច្រើនគីឡូ ហើយពេលនេះ បរិយារបស់គាត់ក៏បានឲ្យទៅមន្ទីរពេទ្យដើម្បីពិនិត្យតែគាត់មិនព្រមទៅ រួចក៏ឈ្លោះប្រកែងគ្នាបន្តិច តែរឿងឈ្លោះប្រកែងគ្នាគឺមិនចង់ឲ្យឮដល់កូនស្រីរបស់លោក ទើបភរិយាគាត់បានឲ្យលោក ត្រឡប់មកផ្ទះវិញឲ្យបានមុនកូនស្រីគេង។
លោកបាននិយាយថា តាមពិតទៅគាត់ចង់មកវិញឲ្យទាន់មុនពេលកូនស្រីគេងដែរ ប៉ុន្តែនៅកន្លែងថតរឿង Unbeatable គាត់តែងតែមកផ្ទះយឺត ដូច្នេះគាត់ក៏សម្រេចចិត្តគេងនៅបន្ទប់ទទួលភ្ញៀវព្រោះខ្លាចភ្ញាក់កូន។
ចំណុចមួយទៀតដែល Nick បាននិយាយសង្កត់ធ្ងន់ថា មានតែនៅពេលចេញទៅថតរឿងនៅតាមទីក្រុង ឬតាមខេត្តទេ ដែលលោកចែកគ្រែជាមួយភរិយានោះ៕
មតិយោបល់