ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងព្រលះគ្នា រងរបួសធ្ងន់ ០២ នាក់

ពោធិសាត់: លោកវរសេនីយត្រី ធាង ទ្បេង អធិការស្រុកវាលវែង បានប្រាប់ Post News ថា កាលពីវេលាម៉ោង ៩ និង៣០ នាទីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧​​​​ មាន​ករណីគ្រោះថ្នាក់ចរាចរណ៍​ រវាងម៉ូតូ និងម៉ូតូ​ បណ្ដាលឲ្យរងរបួសធ្ងន់ពីរនាក់ នៅកំណាត់ផ្លូវជាតិ​លេខ៥៥​ ស្ថិតនៅ​ភូមិ​ប្រម៉ោយ​​ ឃុំប្រម៉ោយ​​​​ ស្រុកវាលវែង ខេត្តពោធិសាត់។

ម៉ូតូបង្កម៉ាក​ HONDA ICON ពណ៌ក្រហម ពាក់ស្លាកលេខ​ពោធិ៍សាត់​ 1C-2525​​ ធ្វើដំណើរពីកើតទៅលិច​​ បើកបរ​ដោយឈ្មោះ​​ អ៊ឹម​ សារ៉ាវីន ភេទប្រុស​ អាយុ​ ២០ ឆ្នាំ​ មុខរបរលក់ដូរ​ រស់នៅភូមិឃុំកើតហេតុ (របួសធ្ងន់)​ ​ បានបុកជាមួយ​ម៉ូតូម៉ាក​ HONDA Dream សេ១២៥ ស៊េរី ​២០១៦ ​ ពណ៌ខ្មៅ​ ពាក់ស្លាក​លេខ​ កំពង់ឆ្នាំង​ 1F-6081 ធ្វើដំណើរពីលិចទៅកើត​​ បើកបរ​ដោយ​ឈ្មោះ​ ជិន​ ចាន់សាត ភេទ​ប្រុស​ អាយុ​ ២៨ ឆ្នាំ​​ មុខរបរ​ បុគ្គលិកអង្គការ​ K.K.C.M រស់នៅ​ភូមិឃុំកើតហេតុ​​ (របួស​ធ្ងន់​)​។

​​ជនរងគ្រោះ​ទាំង​ ០២​ នាក់​ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យខេត្ត​ពោធិ៍សាត់​ ចំណែកឯវត្ថុតាង​ត្រូវសមត្ថកិច្ចយកមក​អធិការ​ដ្ឋាននគរបាលស្រុក ដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

មតិយោបល់