ព័ត៌មានជាតិ

ចាប់ជនសង្ស័យជនជាតិវៀតណាមទាំងឪពុកកូន ដែលលួចមងឆ្លងឃុំនៅស្រុកកណ្តៀងបានហើយ

ពោធិ៍សាត់ៈ លោកអធិការស្រុកក្រគ បានប្រាប់Post Newsថា មានករណីជនសង្ស័យ៣នាក់ ក្នុងចំណោមបក្ខពួក៧នាក់ បានធ្វើសកម្មភាពលួចមងប្រជាពលរដ្ឋចំនួន១៣៤ដៃ។

ហេតុការណ៍នេះកើតឡើងតាំងពីវេលាម៉ោង៤ព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផាត់សណ្តោង ស្ថិតនៅឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ជនសង្ស័យមានគ្នាពី៦ ទៅ ៧នាក់ មធ្យោបាយបាឡាស្មាច់៣គ្រឿង ក្នុងនោះមានម៉ាសុីន២គ្រឿង និងគ្មានម៉ាសុីន១ គ្រឿង។

ចំណែកជនសង្ស័យដែលឃាត់បាន ទី១-ឈ្មោះ យ៉ យុាំងតាយ អាយុ៥០ឆ្នាំ ភេទប្រុស ជនជាតិវៀតណាម នៅភូមិទី៥ ឃុំកំពង់លួងស្រុកក្រគរ ខេត្តពោធិ៍សាត់(មេក្លោងធំ) ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរ , ទី២-ឈ្មោះ យ៉ យ៉ាំងដុង ភេទប្រុស ជនជាតិវៀតណាម (ត្រូវជាកូន) គេចខ្លួន ទី៣ឈ្មោះ យ៉ យុាំងលែ ភេទប្រុស ជនជាតិវៀតណាម (ត្រូវជាកូន ) គេចខ្លួននិងបក្ខពួក៤ នាក់ទៀតមិនស្គាល់ឈ្មោះ។

មុខសញ្ញានេះធ្វើសកម្មភាពលួចមងប្រជាពលរដ្ឋជុំវិញបឹងទន្លេសាប មិនដែលតាមទាន់ និងចាប់ខ្លួនបានទេ។

រីឯជនរងគ្រោះឈ្មោះ​ជា សាំ អាយុ៥៥ឆ្នាំ ភេទប្រុស ជនជាតិវៀតណាម នៅភូមិទី៥ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ប្រជានេសាទនៅឃុំរាំងទិល ស្រុកកណ្តៀង ជាង២០គ្រួសារ និងឃុំកំពង់លួងជាង៣គ្រួសារ
ដែលក្រុមចោរនេះលួចរបស់ពួកគាត់។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាន តាមបញ្ជារបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី០១
ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៥និង១នាទី ដើម្បីរៀបចំនិតិវិធី និងវត្ថុតាងដកហូតរួមមាន មង១៣៤ដៃ,សំបកបាឡាស្មាច់ ៣ គ្រឿង,ម៉ាសុីន ២ គ្រឿង ត្រូវរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគ៕

មតិយោបល់