ភ្នំពេញៈ អ្នកស៊ីឈ្នួលតបណ្តាញអ៊ីនធើណេតក្រុមហ៊ុន Opennet ម្នាក់ ត្រូវបានចរន្តអគ្គិសនីតង់ស្យុងមធ្យម ឆក់ឆេះសក់ និងឆេះខ្នង ដូចគេដុតទាំងរស់ តែសំណាងល្អត្រូវអ្នកធ្វើការជាមួយគ្នារួមទាំងអ្នកភូមិនាំគ្នា ទាញយកចេញបញ្ជូនទៅសង្គ្រោះរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវីត។
គ្រោះថ្នាក់នេះបានកើតឡើង កាលពីវេលាម៉ោងប្រមាណ ៩និង៣៥នាទីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៩ ស្ថិតនៅផ្លូវជាតិលេខ៦ ក្នុងភូមិគៀនឃ្លាំង សង្កាត់ ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។
ជនរងគ្រោះឈ្មោះ ទឹម ឈុន ភេទ ប្រុស អាយុ ៣០ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន Opennet ស្នាក់នៅ ម្តុំសួនឧស្សាហកម្មកាណាឌីយ៉ា ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ត្រូវចរន្តអគ្គីសនីឆក់ឆេះសក់ និងឆេះខ្លោច ខ្នងរងរបួសធ្ងន់ធ្ងរ ត្រូវបានអ្នកធ្វើការជាមួយគ្នា ដឹកតាមម៉ូតូកង់ ៣បញ្ចូនទៅកាន់មន្ទីរពហុព្យាបាលតុសិត ។
ដំណើររឿង៖ នៅមុនពេលកើតហេតុគេឃើញ បុគ្គលិកក្រុមហ៊ុនអ៊ីនធើណេតខាងលើ មានគ្នា ២នាក់ បានដាក់ជណ្តើរឡើង តខ្សែអ៊ីនធើណេត នៅពេលតបណ្តាញ នោះជនរងគ្រោះ ក៏បានដាក់ខ្សែក្រវ៉ាត់ត្រឹមត្រូវ ហើយក៏បានប៉ះនឹងបណ្តាញអគ្គិសនី ឆក់បែកផ្កាភ្លើង ឆេះសក់ និងអាវ បណ្តាលឲ្យឆេះខ្លោចខ្នងតែម្តង។
តាមព័ត៌មានឲ្យដឹងទៀតថា ភ្លាមៗ ត្រូវបានអ្នកធ្វើការការជាមួយគ្នា ទៅដោះខ្សែក្រវាត់ចាប់ទាញចេញយកដាក់លើដំបូលផ្ទះ ក្រោយមកអ្នកភូមិ ក៏បាននាំគ្នា ជួយទំលាក់នាំយកទៅសង្គ្រោះ។
តាមឈ្មោះ ឃួន ចាន់ធី ភេទប្រុស អាយុ ៣៥ឆ្នាំ ដែលជាអ្នកធ្វើការជាមួយគ្នាបានឲ្យដឹងថា ខ្លួននិងមិត្តត្រូវបានបុគ្គលិកក្រុមហ៊ុន ជួលក្នុង១ថ្ងៃ តម្លៃ១៥ដុល្លារ សម្រាប់ម្នាក់ៗ ដើម្បីតខ្សែអ៊ិនធើណេតនៅពេលគាបខ្សែឫប៉ះខ្សែ ៕
មតិយោបល់