ព័ត៌មានជាតិ

អ​គ្គ​លេ​ខា​ធិ​កា​រ​ ​អ​ង្គ​កា​រ​ស​ហ​ប្រ​ជា​ជា​តិ​ ​ស្វា​គ​ម​ន៍​ ​រ​ដ្ឋា​ភិ​បា​ល​ ​សូ​ម៉ា​លី​ ​ថ្មី​

យោងតាមគេហទំព័រ ទីភ្នាក់ងារព័ត៌មាន ស៊ិនហួ ដែលបានចុះផ្សាយនៅថ្ងៃទី ១៦ខែវិច្ឆិកា ឆ្នាំ ២០១២ នេះថា លោកបាន គីមូន អគ្គលេខាធិការ អង្គការសហប្រជាជាតិ បានទទួល ស្វាគមន៍សមាជិករដ្ឋាភិបាលថ្មី ចំនួន១០រូប ដោយបានធ្វើសច្ចា ប្រណិធាន ចូលកាន់មុខតំណែង នៅប្រទេស សូម៉ាលី កាលពីថ្ងៃទី ១៥ខែវិច្ឆិកា ឆ្នាំ ២០១២ ម្សិលមិញនេះ។
លោក Martin Nesirky អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ បាននិយាយថា លោកបាន គីមូន បានទទួលស្វាគមន៍ចំពោះការ ធ្វើសច្ចាប្រណិធាន ចូល កាន់ មុខតំណែងនៅក្នុង គណៈរដ្ឋមន្ត្រី ដែលបានស្នើឡើង ដោយនាយករដ្ឋមន្ត្រីលោក Abdi Farah Shirdon និងបានយល់ព្រម ដោយរដ្ឋសភាសហព័ន្ធ របស់ប្រទេសសូម៉ាលី។
អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោកបាន គីមូន បាននិយាយថា នេះគឺជាសញ្ញា បញ្ជាក់ឲ្យ ឃើញថា ជាជំហានដំណើរឆ្ពោះទៅមុខ ដែលមានសារៈសំខាន់ ក្នុងការប្រឹងប្រែងប្តេជ្ញាចិត្ត ដោយ ថ្នាក់ដឹកនាំថ្មីរបស់សូម៉ាលី ក្នុងគោលបំណង ដើម្បីនាំយកនូវកាលផ្លាស់ប្តូរ ទៅរកចំណុចវិជ្ជមាន នៅក្នុងប្រទេសសូម៉ាលី៕

មតិយោបល់