ក្រុមយក្សអេស្ប៉ាញ Barcelona បានធ្វើការប្រកួតដោយមិនមានការចូលរួមពីសំណាក់អ្នកគាំទ្រ សូម្បីតែម្នាក់ក្នុងទីលានដែលនេះបង្ហាញឲ្យឃើញថា ជាការប្រកួតប្រវត្តិសាស្ត្រហើយ សម្រាប់ក្រុម កំពូលតារាងមួយនេះ ដែលមិនធ្លាប់មានពីមុនមកឡើយ។
នេះគឺជារឿងដ៍ភ្ញាក់ផ្អើលមួយសម្រាប់ ក្រុម Barcelona ដលបើកកីឡារដ្ឋានរបស់ខ្លួន ដោយពុំមានអ្នកគាំទ្រមកចូលរួមការប្រកួតសូម្បីតែម្នាក់បែបនេះ។ បើតាមប្រភព BBC News បានឲ្យដឹងថា មូលហេតុដែលនាំឲ្យការប្រកួតរវាងក្រុម Barcelona និង Las Palmas ពុំមានអ្នកចូលរួមទស្សនាផ្ទាល់ក្នុងទីលានបែបនេះ ដោយសារតែក្នុងការប្រកួតនេះធ្វើឡើងចំថ្ងៃដែលមានការធ្វើបាតុកម្ម និងភាពចលាចល នៅភាគពាយព្យប្រទេសអេស្ប៉ាញ ជាពិសេសក្នុងទីក្រុង Barcelona នេះផ្ទាល់តែម្តង ដែលកើតឡើងដោយសារប្រជាជន នៅទីនោះចង់មានស្វ័យភាព មិនស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលអេស្ប៉ាញតទៅទៀត ដែលធ្វើឲ្យក្រុម Barcelona ប្រកួតបិទទ្វារ ដោយមិនបើកឲ្យមានអ្នកគាំទ្រចូលទស្សនាឡើយ។
គួរបញ្ជាក់ផងដែរថា ក្នុងការធ្វើបាតុកម្ម និងភាពចលាចល នេះដែរបានបង្កឲ្យមានមនុស្ស ៨០០នាក់បានរងរបួស និងមួយចំនួនត្រូវបានប៉ូលីសអេស្ប៉ាញធ្វើការចាប់ខ្លួន។ ដោយហេតុនេះហើយ នៅពេលមានអ្នកគាំទ្ររាប់ពាន់នាក់មករង់ចាំមើលការប្រកួតដោយផ្ទាល់នេះ ក្រុម Barcelona មិនទទួលឡើយ ដោយបិទទ្វារ ប្រកួតដោយមិនមានអ្នកទស្សនា។ យ៉ាងណាវិញ ចំពោះបញ្ហានេះដែរ នៅមុនការប្រកួតប្រធានក្លិប Barcelona បានស្នើដល់រដ្ឋាភិបាលអេស្ប៉ាញ ដើម្បីឲ្យមានអ្នកទស្សនាចូលរួមក្នុងការប្រកួតនេះ តែត្រូវបានបដិសេធដោយរដ្ឋាភិបាល ព្រោះដើម្បីរក្សាសុវត្ថិភាព កីឡាករក្នុងទីលាន និងដើម្បីឲ្យការប្រកួតដំណើរការទៅបានយ៉ាងរលូនផងដែរ។
យ៉ាងណាវិញ សម្រាប់ការប្រកួតក្រោយទៀត នៅមិនទាន់ដឹងច្បាស់ថា Barcelona លេងដោយបែបនេះទៀត ឬយ៉ាងណាឡើយ ប្រសិនបើមិនមាន ការធ្វើបាតុកម្ម ដែលបង្កនូវភាពចលាចលទៀតទេ នោះ Barcelona អាចទទួលអ្នកគាំទ្រចូលទស្សនាដូចសព្វមួយដងវិញបាន។
មតិយោបល់