កំពង់ចាមៈ ជនសង្ស័យចំនួន៣នាក់ ដែលជាប់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ សហការណ៍ជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម ចុះបង្ក្រាបនិងឃាត់ខ្លួនភ្លាមៗ ខណៈក្រុមជនសង្ស័យបានធ្វើសកម្មភាពដោះដូរគ្រឿងញៀននៅក្នុងខ្ទមតូចមួយ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី៣ មិថុនា ២០១៦ ស្ថិតនៅក្នុងភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនរួមមាន៖
១-ឈ្មោះអាត សាមឌី ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិផ្តៅជុំ ឃុំផ្តៅជុំ ស្រុកជើងព្រៃ
២-ឈ្មោះជីម ជាតិ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ
៣-ឈ្មោះឈិត ទីណា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
វត្ថុតាងថ្នាំញៀនដែលដកហូតបាន៖ ប្រភេទម្សៅក្រាមពណ៌សចំនួន៣កញ្ចប់ (ធំ២កញ្ចប់តូច១កញ្ចប់) ឧបករណ៍ប្រើប្រាស់និងវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមជាមួយវត្ថុតាងថ្នាំញៀន ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្ត ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕
មតិយោបល់