ភ្នំពេញៈ ១៥ករណី ឃាត់ខ្លួនជនសង្ស័យ៣៦នាក់ និងថ្នាំញៀនជាង៧០កញ្ចប់ មធ្យោបាយប្រព្រឹត្តបទល្មើសម៉ូតូ០៦គ្រឿង ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបង្ក្រាប និងបញ្ចូនទៅតុលាការ ក្នុងនោះមាន៖
-អធិការដ្ឋាននគរបាលខណ្ឌទួលគោកបានបង្ក្រាបជាក់ស្តែង២ករណី នៅចំណុច រោងចក្រឆ្នាំង ក្រុម១០១ ភូមិ២១ សង្កាត់បឹងកក់២ ឃាត់ខ្លួនជនសង្ស័យ១០នាក់ ដកហូតថ្នាំញៀន៣៧កញ្ចប់តូច និង ១កញ្ចប់ធំ ម៉ូតូ៣គ្រឿង។
-អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានបង្ក្រាបជាក់ស្តែង៣ករណី នៅចំណុចលើផ្លូវជាតិលេខ៦ ភូមិព្រែកលាប សង្កាត់ព្រែកលាប ឃាត់ខ្លួនជនសង្ស័យ០៦នាក់ ដកហូតថ្នាំញៀន ០៣កញ្ចប់តូច ម៉ូតូ ៣គ្រឿង។
-អធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ បានបង្ក្រាបជាក់ស្តែង២ករណី នៅចំណុច ភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដកហូតថ្នាំញៀន១៧កញ្ចប់តូច ម៉ូតូ១គ្រឿង។
-អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ អនុវត្តដីកាចាប់ខ្លួន ២ករណី ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ។
-អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានបង្ក្រាបជាក់ស្តែង ៣ករណី នៅចំណុចផ្លូវរថភ្លើងទល់មុខក្តាន់ពីរ សង្កាត់ស្រះចក ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ដកហូតថ្នាំញៀន ០៧កញ្ចប់តូច។
-អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានបង្ក្រាបជាក់ស្តែង ១ករណី នៅចំណុចភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ដកហូតថ្នាំញៀន០៣កញ្ចប់តូច។
-អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានបង្ក្រាបជាក់ស្តែង២ករណី នៅចំណុចក្រុម១០ និង១១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ឃាត់ខ្លួនជនសង្ស័យ ១១នាក់ ដកហូតថ្នាំញៀន ០២កញ្ចប់តូច ។
ដោយឡែកខណ្ឌ៧មករា និងខណ្ឌព្រែកព្នៅ ពុំឃើញមានការបង្ហាញពីការបង្ក្រាបករណីគ្រញៀននោះទេ៕







មតិយោបល់