ព័ត៌មានសុខភាព

តើពិតដែរទេឈរ ឬលើកជើងមួយ ជាលំហាត់ អាចជួយកាត់បន្ថយហានិភ័យជំងឺដាច់សរសៃឈាម?

បរទេសៈ ជំងឺដាច់សរសៃឈាម ត្រូវបានគេចាត់ទុកថា ជាប្រភេទជំងឺមួយ មានហូរឈាមកម្រិតស្រាល ក្នុងខួរក្បាលដែលគ្មានបញ្ចេញរោគសញ្ញា ហើយអាចបណ្ដាលឲ្យកើតមានជំងឺភ្លេចភ្លាំងផង ដែលភាសាបរទេសហៅថា Silent Stroke។

តាមការសិក្សាស្រាវជ្រាវនៃសាកលវិទ្យាល័យក្យូតូ ប្រទេសជប៉ុន បានឲ្យដឹងថា ការឈរ ឬទប់លំនឹងខ្លួន ដោយប្រើតែជើងម្ខាង អាចជួយដល់សុខភាពខួរក្បាល។ កាលពីឆ្នាំកន្លងទៅ ក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្រចក្រភពអង់គ្លេស បានរកឃើញថា បុគ្គលវ័យ៥៣ឆ្នាំដែលអាចឈរជើងមួយ ដោយបិទភ្នែករយៈពេល១០វិនាទី អាចឲ្យបុគ្គលនោះ ទទួលបានសុខភាពល្អ អំឡុងពេល១៣ឆ្នាំទៅមុខ និងមានរាងកាយមិនធាត់លើសទម្ងន់ឡើយ ហើយចំពោះអ្នកដែលឈរ បានត្រឹមតែ២វិនាទី គឺអាចប្រឈមនឹងការស្លាប់មុនអាយុ៦៦ឆ្នាំបាន។

បើតាមវេជ្ជបណ្ឌិតឯកទេសត្រចៀក ច្រមុះ និងបំពង់ក លោក David Selvadurai នៅមន្ទីរពេទ្យ St George’s Hospital ក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស និយាយថា ធាតុសំខាន់នៃជំហររបស់យើងផ្អែកលើមូលដ្ឋានព័ត៌មាន៣ប្រភេទ៖

ទី១ គំហើញៈ អ្វីដែលភ្នែករបស់យើងម្នាក់ៗអាចមើលឃើញពីទីកន្លែងកំពុងធ្វើដំណើរទៅ និងទីតាំងកំពុងស្ថិតនៅ បានជួយបំប៉នខួរក្បាលតាមរយៈសរសៃប្រសាទអុបទិក ។

ទី២គឺយើងទទួលបានព័ត៌មានត្រឡប់ពីបណ្តាសន្លាក់និងសាច់ដុំៈ នៅពេលយើងបត់ឬលាដៃជើង sensors ពិសេសដែលគេស្គាល់ឈ្មោះថា proprioceptors បានបញ្ជូនសញ្ញាទៅកាន់ខួរក្បាល ។

ទី៣បានមកពីត្រចៀកផ្នែកខាងក្នុងៈ នៅទីនោះមានបំពង់តូចៗជាច្រើនដែលមានផ្ទុកវត្ថុរាវ ។ នៅពេលខួរក្បាលធ្វើការ វត្ថុរាវទាំងនោះចាប់ធ្វើចលនាផងដែរ ៕

tinhhoa.net-O2g8Ws-20151204-dung-1-chan-trong-20-giay-test-nhanh-benh-quai-ac-cho-ca-gia-dinh

មតិយោបល់