ប៉ៃលិនៈ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន បានចាត់ឲ្យកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ កាលពីម៉ោង៦និង៤០នាទីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ចុះបង្ក្រាបករណីជួញដូរគ្រឿញៀនចំនួនមួយកន្លែង នៅចំណុចភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយឃាត់ខ្លួនជនសង្ស័យ៣នាក់ ដកហូតថ្នាំញៀនមួយចំនួនធំផងដែរ។
លោកអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានដឹងថា ជនសង្ស័យទី១-ឈ្មោះ ស៊ឺន ណារី ភេទប្រុស អាយុ៤៨ឆ្នាំ ទី២-ឈ្មោះ សន បូណា ភេទប្រុស អាយុ ១៨ឆ្នាំ ទី៣-ឈ្មោះ នង ឈួន ភេទស្រី អាយុ៤៨ឆ្នាំ ជាម្ចាស់ផ្ទះ អ្នកទាំងបីរស់នៅភូមិកើតហេតុខាងលើ។
លោកអធិការបានបន្តទៀតថា ក្រោយឃាត់ខ្លួនកម្លាំងបានរឹបអូសថ្នាំញៀនប្រភេទគ្រាប់ចំនួន១១គ្រាប់ រួមនឹងម្សៅក្រាមពណ៌សថ្លាចំនួន២កញ្ចប់តូចផងដែរ។
បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ចជំនាញកំពុងសាកសួរ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅចាត់ការតាមនីតិវិធីច្បាប់៕



មតិយោបល់