ព័ត៌មានជាតិ

ជនសង្ស័យជំនាញធាក់កាប់ប្លន់តាមបណ្ដោយផ្លូវជាតិលេខ១ពេលនេះឃាត់ខ្លួនបានហើយ

កណ្តាល: យោងតាមផេករបស់ ព័ត៌មានអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ៤រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកក្ដដា ឆ្នាំ២០២២
.ស្តីពីករណី:ប៉ុនប៉ងលួចមានស្ថានទម្ងន់ទោសនិងទទួលផលចោរកម្ម(កាប់យកម៉ូតូ-លួចសកម្ម)
-កើតហេតុ:ថ្ងៃទី១៦ ខែកក្តដាឆ្នាំ២០២២វេលាម៉ោង ០១និង៤៥នាទី
-ចំណុចកើតហេតុ:ស្ថិតនៅផ្លូវជាតិលេខ១ ភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
.ជនសង្ស័យមានគ្នា៥នាក់ ។
.កម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ សហកា ជាមួយកម្លាំងប៉ុស្តិ៍នគរបារដ្ឋបាលបន្ទាយដែក ធ្វើការល្បាតតាមផ្លូវជាតិលេខ០១ភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល បានឃើញជនសង្ស័យមានគ្នា០៤នាក់ ភេទប្រុសជិះម៉ូតូ២គ្រឿង ។ បន្ទាប់មកកម្លាំងសម្ថកិច្ចបានហៅឲ្យឈប់ម៉ូតូតែជនសង្ស័យមិនព្រមឈប់ហើតបំរ៉ុងជិះម៉ូតូគេចខ្លួនតែត្រូវកម្លាំងផ្នែកយុត្តធម៌ និងកម្លាំងប៉ុស្តិ៍បន្ទាយដែកបានធ្វើការឃាត់ខ្លួនយកប៉ុស្តិ៍បន្ទាយដែកដើម្បីធ្វើការសួរនាំ។
-នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង៤នាក់បានឆ្លើយសារភាពថា៖ ពួកក្រុមខ្លួន ធ្លាប់ធ្វើសកម្មភាពធាក់ និងកាប់យកម៉ូតូចំនួន១៦ដងនៅស្រុកកៀនស្វាយសម្រេច១០ដងបានម៉ូតូចំនួន១០គ្រឿង(ម៉ូតូម៉ាកហុងដាសេ១២៥) និងធ្វើសកម្មភាព ធាក់ កាប់យកម៉ូតូនៅស្រុកស្អាងចំនួន០៣លើក បានម៉ូតូ ចំនួន០៣គ្រឿង(ម៉ាកហុងសេ១២៥)
និងធ្វើសកម្មភាពធាក់ កាប់យកម៉ូតូនៅខេត្តកពង់ស្ពឺ ចំនួនបីលើក បានម៉ូតូចំនួន០៣គ្រឿង(ម៉ាកហុងដាសេ១២៥)។
. ពេលចុះធ្វើសកម្មភាព ឈ្មោះ ធឿន ថៃ ហៅរាជ ភេទប្រុស ជាអ្នកធាក់ម៉ូតូឲ្យដួល ឯឈ្មោះ សាន ចន្ទ័ស្ថាបនា ហៅណាល់ ហៅធា ភេទប្រុស ជាអ្នកយកកាំបិទបុង័តោកាប់ជនរងគ្រោះរាល់ពេលធ្វើសកម្មភាពម្ដងៗ រឺឯឈ្មោះ ចាន់ ពន្លឺ ភេទប្រុស អ្នកលើកម៉ូតូជិះ។
ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យខាងលេីយកម៉ូតូដែលធ្វេីសកម្មភាពបានយកទៅផ្ញេីនៅមន្ទីពេទ្យកុម៉ារជាតិទាំងយប់ ដោយឈ្មោះធឿន ថៃ ហៅរាជ ភេទប្រុស និង ឈ្មោះ ចាន់ ពន្លឺ ភេទប្រុសជាអ្នកយកមក លក់ឲ្យឈ្មោះអេម សំអាន ហៅអេម ហៅទុយ ហៅឪ ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវដោយផ្ញើរតាមឡានតាក់សុី និងពេលខ្លះឈ្មោះធឿន ថៃ ហៅរាជភេទប្រុសជិះម៉ូតូដែលពួកខ្លួនធ្វើសកម្មភាពបានយកមកលក់ដល់ផ្ទះរបស់ឈ្មោះអេម សំអាន ហៅទុយ ហៅឪភេទប្រុស។
-ចំពោះឈ្មោះចាន់ ពន្លឺ ភេទប្រុសបានឆ្លើយសារភាពទៀតថា:កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២វេលាម៉ោង០១ និង១០នាទីខ្លួនរួមជាមួយឈ្មោះសុវណ្ណ ឧត្ដម ភេទប្រុស និងឈ្មោះ. ទី ភេទប្រុសបានធ្វើសកម្មភាពកាប់យកម៉ូតូរបស់ឈ្មោះណឹម ចន្ធូ ភេទប្រុស អាយុ៣៩ឆ្នាំជនជាតិខ្មែរ មុខរបរ នគរបាលជាតិ មានទីលំនៅភូមិកណ្ដាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥សេរី២០២២ពណ៌ខ្មៅពាក់ស្លាកលេខកណ្ដាល1AM.9973នៅចំណុចភូមិកណ្ដាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល ហើយយកទៅលក់ឲ្យឈ្មោះអេម សំអាន ហៅអេម ហៅទុយ ហៅឪ ភេទប្រុស មុខរបរ កសិករ មានទីលំនៅភូមិត្រពាំងវែង ឃ៉ំបឹងក្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតកែវ។
.លុះដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២២ វេលាម៉ោង១៤ និង៣០នាទីដោយមានការអនុញ្ញាតិពី ឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានឲ្យលោក ឧត្តមសេនីយ៍ត្រី សោម សីហាក់ ស្នងការរងទទួលផែនព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកណ្តាល ដឹកនាំកម្លាំងនគរបាលការិយាល័យកម្រិតធ្ងន់ខេត្តកណ្តាល សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ និងសហការ ជាមួយកម្លាំង អធិការដ្ឋាននគរបាលស្រុកបសែត ខេត្តកំពង់ស្ពឺ និងសហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ស្រុកសំរោង ខេត្តតាកែវ ធ្វើការងាត់ខ្លួនបានជនសង្ស័យឈ្មោះអេម សំអាន ហៅអេម ហៅទុយ ហៅឪ ភេទប្រុសពាក់ព័ន្ធករណី ទទួលផលចោរកម្ម យកមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីសសាកសួរ។
-នៅចំមុខសមត្ថកិច្ចឈ្មោះអេម សំអាន ហៅអេម ហៅទុយ ហៅឪ ភេទប្រុស បានឆ្លើយសារភាពថា៖ ខ្លួនបានទទួលទិញម៉ូតូ ពីក្រុមចោរដែរធ្វើសកម្មភាព បានចំនួន៣០គ្រឿង ប្រភេទម៉ូតូម៉ាក់សេ១២៥ទាំងអស់ ពេលដែលទទួលទិញម៉ូតូ គឺទំនាក់ទំនងគ្នាតាមរយះលេខទូសព្ទដៃ មិនដែរជួបគ្នាទេ ម៉ូតូដែរទិញបាននោះ គឺផ្ញើតាមរថយន្តរត់តាក់ស៉ីនៅបេនឡានផ្សាដើមគរ រាជនាធីភ្នំពេញ ផ្ញើមកឲ្យដាក់នៅមុខផ្ទះ(ចំណែកប្រាក់ថ្លៃទីញម៉ូតូផ្ញើរតាមធនាគារវីង) រួចបានលក់បន្តឲ្យទៅឈ្មោះ មូល បុនភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិត មានទីលំនៅ ភូមិហង់ហេង ឃ៉ំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។
បន្ទាប់ពីសាកសួររួចជនសង្ស័យ រួមទាំងវត្ថុតាង ឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានស្រុកកៀនស្វាយដើម្បីចាត់កាតនិតិធី ៕

 

មតិយោបល់