ព័ត៌មានជាតិ

និយាយទូរសព្ទសុខៗ ដកកាំភ្លើងបាញ់សម្លាប់ខ្លួន ស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ!

ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងដោយបុរសម្នាក់ មិនដឹងជាមានបញ្ហាអ្វីឲ្យប្រាកដ កំពុងនិយាយទូរសព្ទសោះ គ្រាន់តែដាក់ទូរសព្ទចុះ ក៏ទាញកាំភ្លើងមកបាញ់សម្លាប់ខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ជាអកុសលក៏ស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៤ ខែតុលា​ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវ២២៨ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ៕

មតិយោបល់