ក្រុមហ៊ុនផលិតម៉ូតូជប៉ុន Yamaha Motor Co., Ltd បានប្រកាសឲ្យដឹងកាលពីថ្មីៗនេះថា ប្រាក់ចំណូលប្រតិបតិ្តនៅក្នុងឆមាសទី១ ឆ្នាំ ២០១៤ នេះ បានកើនឡើង ៦២,៤ភាគរយ ស្មើនឹង ៤៨០លានដុល្លារអាមេរិក បើធៀបនឹងឆ្នាំមុន។
ក្រុមហ៊ុនបានរំពឹងទុកថា រយៈពេលពេញមួយឆ្នាំ ២០១៤ នេះ ប្រាក់ចំណូលប្រតិបត្តិការនឹងទទួលបាន ៩៦០លានដុល្លារអាមេរិក ខណៈដែលអាជីវកម្មរបស់ក្រុមហ៊ុនមួយនេះកំពុងតែសម្លឹងឃើញកើនឡើងជាលំដាប់រហូតដល់ឆ្នាំ ២០១៥។
នៅក្នុងរយៈពេល ៦ខែកន្លងមកនេះ ការលក់សុទ្ធបានកើនឡើង ៧,៦ភាគរយ ដោយបានកើនឡើងគ្រប់អាជីវកម្មទាំងអស់។
ក្រុមហ៊ុន Yamaha Motor បានឲ្យដឹងថា ការលក់កើនឡើងនៃផលិតផលនៅក្នុងទីផ្សារដែនសមុទ្រ និងនៅក្នុងទីផ្សារប្រទេសអភិវឌ្ឍត្រូវបានគេរំពឹងថានឹងទូទាត់សងសម្រាប់ការថយចុះនៃការលក់ម៉ូតូនៅក្នុងប្រទេសថៃ និងប្រទេសវៀតណាម៕
មតិយោបល់