ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ហេង ស្រីពេជ្រ ទម្លាយរឿងតូចចិត្ត

ភ្នំពេញ: មកទល់ពេលនេះគេកត់សម្គាល់ថា តារាសម្ដែងដែលត្រូវគេស្គាល់ជាតួជំទាវ កញ្ញា ហេង ស្រីពេជ្រ បានទទួលជោគជ័យយ៉ាងខ្លាំងក្នុងការសម្ដែងភាពយន្ត។ ក្នុងនោះទីផ្សារថតស្ពតក៏តារាស្រីរូបនេះកន្ទ្រាក់បានច្រើនណាស់ដែរ ប៉ុន្តែទន្ទឹមនឹងភាពជោគជ័យ នាងបែរជានៅតែមានរឿងស្មុគចិត្ត និងបានបន្តទម្លាយនូវរឿងតូចចិត្ត។

ហេង ស្រីពេជ្រ បានថ្លែងប្រាប់ថា ជីវិតរបស់នាងទម្រាំឈានដល់ចំណុចបច្ចុប្បន្ន បានទទួលនូវការតស៊ូយ៉ាងច្រើន។ ក្នុងជីវិតអតីតក៏ពោរពេញដោយការលំបាកខ្លាំងក្លាណាស់ដែរ ដោយក្រៅពីត្រូវរ៉ាប់រងការចំណាយដ៏ច្រើនលើសលប់ចំពោះខ្លួនឯង ក៏ត្រូវដើរតួជាអ្នកផ្គត់ផ្គត់ចំពោះគ្រួសារផងដែរ។ នាងថា ជីវិតសិល្ប:ជួយឲ្យនាងញញឹមត្រឹមតែមុខកាមេរ៉ាប៉ុណ្ណោះ ប៉ុន្តែបើនៅក្រៅឆាកគឺមិនខុសពីនារីដែលមានជីវិតតស៊ូ និងស្មុគស្មាញមិនចេះអស់មិនចេះហើយ។ នាងថាជីវិតឯកជនពេលខ្លះបានធ្វើឲ្យនាងទឹកភ្នែកច្រើនជាងស្រស់ស្រាយ ខណ:ដែលស្នេហ៍អតីតរបស់នាងក៏ធ្លាប់ធ្វើឲ្យនាងខកចិត្តសឹងនឹងរាង ឈប់គិតស្នេហាក្នុងជំហានបន្តផងដែរ។ យ៉ាងណាមិញ ជីវិតសិល្ប:ក៏ជួយបន្លប់ទុក្ខសោករបស់នាង មិនឲ្យកើតទុក្ខខ្លាំងពេកនោះដែរ។ ជាពិសេសក្នុងពេលដែលនាងត្រូវគេឃើញសស្រាក់សស្រាំក្នុងការសម្ដែង៥រឿង ដល់ទៅ៥រឿងក្នុងពេលតែមួយ ក្នុងពេលដែលឈុតខារ៉ាអូខេ ក៏សម្ដែងមិនសូវបាត់មុខនៅក្នុងផលិតកម្មសាន់ដេ ថោន និងហង្សមាស ។

កញ្ញា ហេង ស្រីពេជ្រ បានអះអាងថា ការងារជោគជ័យ នៅតែធ្វើឲ្យនាងតូចចិត្តា ជាពិសេសពាក់ព័ន្ធនឹងជីវិតក្រៅឆាក និងរឿងស្នេហា។ នាងថាក្រោយពីឪពុកជួបគ្រោះថ្នាក់ចរាចរណ៍បន្ទុកក្នុងការព្យាបាលបានធ្វើឲ្យនាងកាន់តែមានបន្ទុក ទើបធ្វើឲ្យនាងកាន់តែមានអារម្មណ៍តូចចិត្តនៅពេលគ្រួសារគឺជាបន្ទុកស្មុគស្មាញហើយ បែរជារកអ្នកយល់ចិត្ត និងអ្នកពិសេសដើម្បីផ្ដល់កម្លាំងចិត្តអត់បានទៀត។ នាងថាបើទោះជាធ្លាប់ប្រឈមស្នេហាខកចិត្តតែជីវិតឯកោរនៅតែចង់ឲ្យនាងទទួលយកស្នេហាម្នាក់ថ្មី។

ប៉ុន្តែបុរសដែលនាងទទួលយក គឺដាច់ខាតត្រូវតែជាបុរសទំនេរបេះដូងបើទោះជាពោះម៉ាយក៏មិនថ្វី។ នាងថាសម្ពាធផ្លូវចិត្តហាក់ធ្វើឲ្យនាងគិតច្រើន ក្នុងពេលដែលវ័យរបស់នាងកាន់តែច្រើន ប៉ុន្តែនៅតែរកមិនឃើញបុរសជាទីស្រឡាញ់មកជំនួសឲ្យបេះដូងដែលធ្លាប់ខ្ទេចខ្ទី។ នាងថាខ្លួនចង់បានគូគាប់ ប៉ុន្តែបើជ្រើសប្ដីគេ ឬជ្រើសបុរសក្មេងជាងខ្លួន ឬជ្រើសបុរសដោយគ្មានការពេញចិត្តពីសំណាក់គ្រួសារ គឺនាងមិនជ្រើសនោះទេ បើទោះជានាងកាន់តែមានអារម្មណ៍ថាបើមានបុរសម្នាក់ផ្ដល់កម្លាំងចិត្ត នៅពេលមានទុក្ខ នឹងធ្វើធ្វើឲ្យនាងរំសាយទុក្ខ។ ហេង ស្រីពេជ្រ បញ្ជាក់ថានាងនឹងបន្តរឹងមាំឲ្យដល់ទីបំផុត ប្រឈមនឹងភាពស្មុគស្មាញដែលបានកើតឡើងពីសម្ពាធការងារ និងគ្រួសារ៕

photo_2016-09-14_23-34-30

photo_2016-09-14_23-34-33

photo_2016-09-14_23-34-35

photo_2016-09-14_23-34-37

photo_2016-09-14_23-34-39

photo_2016-09-14_23-34-41

photo_2016-09-14_23-34-43

photo_2016-09-14_23-34-45

photo_2016-09-14_23-34-47

photo_2016-09-14_23-34-59

photo_2016-09-14_23-35-01

photo_2016-09-14_23-35-03

photo_2016-09-14_23-35-05

photo_2016-09-14_23-35-07

photo_2016-09-14_23-35-09

photo_2016-09-14_23-35-11

photo_2016-09-14_23-35-32

photo_2016-09-14_23-35-34

photo_2016-09-14_23-35-36

មតិយោបល់