ព័ត៌មានជាតិ

ម៉ូតូខូចជិះទៅផ្ទះមិនរួច ផ្ញើនៅផ្ទះជាង ត្រូវចោរលួចយកទៅប្លុងចោលបន្ត

ភ្នំពេញ: បុរសម្នាក់ ខណ:ដែលជិះម៉ូតូពេលយប់ពាក់កណ្ដាលអធ្រាត្រ ម៉ូតូរបស់គាត់បានខូចរលត់ម៉ាស៊ីនទៅមុខលែងរួចគាត់ក៏ បានអូសទៅរកជាងឲ្យជួសជុល ប៉ុន្តែពេលទៅដល់ដោយសារតែយប់ជ្រៅហើយ ជាងបានឲ្យគាត់ទុកម៉ូតូនៅទីនោះសិន និងបានឲ្យ គាត់ខ្ចីម៉ូតូ១គ្រឿងជិះទៅផ្ទះសិន។ លុះក្រោយពេលគាត់ចាកចេញទៅបាត់ ជាងក៏បានឡើងដេកលើផ្ទះ ដោយមិនបានអូសម៉ូតូគាត់ ដែលខូចនេះទុកដាក់កន្លែងមានសុវត្ថិភាពទេ ក្រោយមកក៏ត្រូវបានចោរចូលទៅលួចអូសយកចេញបាត់ ប៉ុន្តែពេលលួចបានមិនអាចបញ្ឆេះជិះរួច ក្រុមចោរក៏បានប្លុងម៉ូតូនោះចោល និងបានគេចខ្លួនបាត់ដោយសុវត្ថិភាព។ ពេលនោះប្រជាពលរដ្ឋបានប្រទះ ឃើញម៉ូតូនោះក៏បានរាយការណ៍ប្រាប់មន្រ្តីយោធានៅក្បែរនោះឲ្យយកទៅរក្សាទុក លុះព្រឹកឡើងក្រោយពេលភ្ញាក់ពីដំណេក ទើបជាងដឹងថាបាត់ម៉ូតូនិងមានការភ្ញាក់ផ្អើល។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនោះ បានកើតឡើងកាលពីវេលាម៉ោង៧ និង៥០នាទីព្រឹក ថ្ងៃ៥ ខែតុលា ឆ្នាំ២០១៧ នៅមុខអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ម៉ូតូ១គ្រ៉ងខាងលើនោះម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០០៩ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1AC-2173 ជាកម្មសិទ្ធិរបស់បុរសម្នាក់ឈ្មោះ ចាន់ សុភ័ក្រ្ត អាយុ៣៦ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិមេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង និងស្នាក់នៅក្នុងខេត្តកំពង់ស្ពឺ។ ដែលបានទិញម៉ូតូនេះពីឈ្មោះសួន សុផល មានទីលំនៅផ្ទះលេខ៧១៧A ផ្លូវលេខ២៧១ ភូមិ៧ សង្កាត់បឹងត្របែក ខណ្ឌចម្ការមន រាជធានី ភ្នំពេញ។ ចំណែកជាម៉ូតូដែលទទួលបញ្ញើរ ហើយបែរជាធ្វេសប្រហែសឲ្យចោរលួចនោះឈ្មោះ វី សុង អាយុ៣៧ឆ្នាំមានស្រុកកំណើត នៅក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។និងមានទីលំនៅអចិន្រ្តៃយ៍នៅក្នុងភូមិស្វាយប៉ូ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងមកស្នាក់នៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅកាលពីវេលាម៉ោង១១យប់ថ្ងៃទី៤ ខែតុលា បុរសម្ចាស់ម៉ូតូបានជិះម៉ូតូដឹកកូនពីឃយំព្រៃក តាមាក់ ស្រុកមុខកំពូល ខេត្តកណ្ដាល ឆ្ពោះទៅផ្ទះរបស់គាត់នៅឯខេត្តកំពង់ស្ពឺ លុះពេលទៅដល់ចំណុចកើតហេតុម៉ូតូបានខូច រលត់ម៉ាស៊ីនទៅមុខលែងរួច។ពេលនោះគាត់បានអូសចូលទៅផ្ទះជាងខាងលើដើម្បីឲ្យជួយធ្វើការជួសជុល ប៉ុន្តែដោយសារតែពេល នោះយប់ជ្រៅទៅហើយ ជាងមិនបានជួសជុលឲ្យទេហើយជាងបានឲ្យទុកនៅទីនោះសិន ព្រមទាំងឲ្យខ្ចីម៉ូតូ១គ្រឿងជិះទៅផ្ទះជា បណ្ដោះអាសន្នសិនចាំទម្រាំដល់ព្រឹកទើបធ្វើការជួសជុល។ បន្ទាប់មកបុរសនេះក៏បានជិះម៉ូតូតបស់ជាងទៅផ្ទះបាត់ ចំណែកជាងក៏ បានឡើងដេកលើផ្ទះដែរ ដោយភ្លេចយកម៉ូតូបញ្ញើរដែលខូចនេះទុកកន្លែងមានសុវត្ថិភាព ហើយក៏ត្រូវបានចោរចូលទៅលួចយក ចេញបាត់។

ប្រភពដដែលបានបន្តទៀតថា ខណ:នោះបុរសដែលជាជាងមិនបានដឹងឡើយ ចំណែកចោរដោយសារតែម៉ូតូខូចមិនអាចជិះគេច ខ្លួនរួចក៏បានប្លុងទុកចោលនៅក្បែរបន្ទាយទាហាន រួចគេចខ្លួនបាត់ស្រមោលខណ:នោះម៉ូតូខាងលើ ត្រូវបានប្រជាពលរដ្ឋប្រទះ ឃើញក៏បានរាយការណ៍ជូនមន្រ្តីយោធាដែលប្រចាំការនៅទីនោះអូសយកទៅរក្សាទុក។ លុះព្រឹកឡើងក្រោយពីភ្ញាក់ពីដំណេកទើប ដឹងបាត់និងបានដើររក ហើយបានទទួលដំណឹងថាយោធាជួយរក្សាទុកឲ្យទើប ទៅទំនាក់ទំនងសុំយកវិញ ហើយក្រោយមកមន្រ្តី យោធានិង សម្ថិតកិច្ចបានឲ្យម្ចាស់យកឯកសារពាក់ព័ន្ធនានាទៅជាមួយ រួចបានប្រគល់ម៉ូតូនោះឲ្យវិញហើយ៕

មតិយោបល់