ភ្នំពេញៈ បុរសស្រទ្បាញ់ភេទដូចគ្នាម្នាក់ ធ្លាប់ប៉ងលេបថ្នាំសម្លាប់ខ្លួន៣ដង មិនបានសម្រេច ទើបលើកចុងក្រោយ ស្រាប់តែស្លាប់ឃើញសពអណ្តែតទឹក។
ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើល បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកនេសាទត្រី បានប្រទះឃើញសពបុរសខាងលើ អណ្ដែតទឹកនៅកណ្ដាលទន្លេសាប កាលពីវេលាម៉ោង ១១និង២០នាទីព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ដែលស្ថិតនៅតាមដងទន្លេសាប ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សពបុរសខាងលើមានឈ្មោះ ប្រាក់ វុទ្ធី អាយុ ២៤ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំបឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីបងស្រីបង្កើតរបស់ជនរងគ្រោះ បានប្រាប់ឲ្យដឹងថា ដោយសារតែជនរងគ្រោះ មានបញ្ហាទាក់ទងនឹងការរកស៊ីចាញ់បោកគេ និងវិបត្តិស្នេហាផង ទើបជនរងគ្រោះ គិតខ្លីធ្លាប់ប៉ងសម្លាប់ខ្លួនលេបថ្នាំចំនួន ៣ដងមកហើយ តែពុំបានសម្រេចនោះទេ ដោយត្រូវបានបងប្អូន រួមទាំងមិត្តភក្ដិជួយឃាត់ទាន់។ ប៉ុន្តែជាអកុសលលើកទី៤នេះ គឺកាលពីពីរថ្ងៃមុនជនរងគ្រោះ បានយកទូរស័ព្ទដៃរបស់ខ្លួន មកផ្ញើគាត់ដោយបានប្រាប់ថា រូបគេសុំចេញទៅក្រៅបន្តិច តែបាត់មិនឃើញត្រឡប់មកផ្ទះវិញទ្បើយ។
រហូតមកដល់ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២០នេះ ក៏បានទទួលដំណឹងថា មានការប្រទះឃើញសាកសព បុរសម្នាក់ អណ្តែតទឹកនៅដងទន្លេសាប ភ្លាមៗនោះ រូបគាត់ និងមិត្តភក្ដិក៏បាននាំគ្នា ធ្វើដំណើរទៅកាន់ ទីតាំងកើតហេតុ ពិនិត្យមើលសាកសព ទើបដឹងថា ពិតជាប្អូនប្រុសរបស់គាត់ប្រាកដមែន។
សពបុរសខាងលើ សមត្ថកិច្ចពិនិត្យ និងធ្វើកោសល្យវិច័យរួច បញ្ជាក់ថា សពស្លាប់ដោយសារលង់ទឹក។
បន្ទាប់ពិនិ្យរួច ក៏បានប្រគល់ឱ្យសាច់ញាតិដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់