ព័ត៌មានជាតិ

ហួសចិត្ត! ប៉ះគ្នាតិចតួចសោះមិនព្រមដោះស្រាយគ្នាស្រួលបួលទេ បែរជាតឹងសរសៃកដាក់គ្នាទៅវិញ!

ភ្នំពេញ: ហេតុការចរាចរណ៍បះគ្នាដ័សែនតូចមួយបានកើតឡើងដោយម៉ូតូនិងម៉ូតូតែបែរជាម្ចាស់ទាំងសងខាងមិនព្រមនិយាយគ្នាស្រួលបួលទេ បែរជាចាប់ទាញគ្នាធ្វើឲ្យផ្អើលដល់អ្នកធ្វើដំណើតាមដងផ្លូវទៅព្រឹក។

ហេតុការណ៍បង្កភ្ញាក់ខាងលើបានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី៥ ខែ តុលា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងក្នុងភូមិ អង្គរ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បានបើកបរម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ ២០១៣ ពាក់ស្លាកលេខ 1BQ 7237 ធ្វើដំណើរក្នុងទិសដៅជើងទៅត្បូងដោយជិះកាត់តាមបណ្តោយផ្លូវបេតុងខាងលើ លុះមកដល់ចំណុចកើតហេតុនៅកន្លែងលក់ផ្លែឈើមួយកន្លែងក៏មាននារីមកនាក់ជិះម៉ូតូ ម៉ាកឡេត ពណ៌សរ ពាក់ស្លាកលេខ ភ្នំពេញ 1CY 4737 បានបត់បំរុងឆ្លងផ្លូវតែមិនប្រយ័ត្នក៏បានប៉ះគ្នាជាមួយម៉ូតូសង់តែមិនបានឲ្យរងការខូចខាតនោះទេ ដោយគ្រាន់តែរបួសតិចតួចប៉ុណ្ណោះរួចមកក៏ភាគីខាងម៉ូតូឡេត បានទាញក៏អាវខាងម៉ូតូសង់ បណ្តាលឲ្យដាច់ខ្សែកជាពីរកំណាត់បន្ទាប់មកក៏មានការតឹងសរសៃករដាក់គ្នាទាំងសងខាងបណ្តាលឲ្យផ្អើលដល់អ្នកធ្វើដំណើរតាមដងផ្លវដោយភាគីទាំងសងខាងប្រកែកយកឈ្នះរៀងៗខ្លួនទើបបានប្រជាពលរដ្ឋនៅក្បែរនោះបានរាយការណ៍ដល់សមត្ថកិច្ចឲ្យចុះជួយអន្តរាគម៍ផងដែរ។

ក្រោយពីបានស្តាប់ការណែរនាំរបស់សមត្ថកិច្ចទើបភាគីទាំងសងខាងធ្វើការសម្របសម្រួលយ៉ាងយូរទើបត្រូវគ្នា ដោយភាគីខាងម៉ូតូឌ្រីមសង់ ព្រមសងសំណងដល់ម៉ូតូឡេត នៅទឹកប្រាក់ចំនួន ២០០០០រៀលរួចក៏បញ្ចប់រឿងទៅ៕

មតិយោបល់