ព័ត៌មានជាតិ

ប៉ូលិស​ហុងកុង​ចាប់ផ្ដើម​យុទ្ធនាការ បោសសម្អាត​ក្រុម​បាតុករ​

​មេដឹកនាំ​កោះ​ហុងកុង​បាន​ប្រកាស ថា ដើម្បី​បំបែកហ្វូង​បាតុករ​ដែល​គ្រប់ គ្រង​ទីតាំង​សំខាន់ៗ​នៅ​កោះ​ហុងកុង ដល់ ពេល​ចាំបាច់​ដែល​ត្រូវ​បំបែក​ហើយ​ភាគី ប៉ូលិស​នឹង​ប្រើប្រាស់​ហិង្សា​ក្នុង​កម្រិត ទាប​បំផុត​សម្រាប់​បំបែកហ្វូង​បាតុករ ទាំងនោះ ។​
Hong Kong
​ប៉ូលិស​ហុងកុង​បាន​ប្រកាស​នៅ​ថ្ងៃទី ១៣ ខែ​តុលា​ថា នឹង​ចាប់ផ្ដើម​រុះរើ​របាំង បាតុករ ក៏ដូចជា​បំបែកហ្វូង​ដែល​កំពុង តែ​ឡោមព័ទ្ធ​ទីតាំង​រដ្ឋាភិបាល​រយៈពេល ជាង​២​សបា្ដហ៍​កន្លងមក ។ យុទ្ធនាការ បំបែកហ្វូង​បាតុករ​បាន​ធ្វើឡើង​ក្រោយ ពេល​រដ្ឋាភិបាល​កោះ​ហុងកុង​បាន ប្រកាស​លុបចោល​កិច្ចចរចា​ជាមួយ តំណាង​បាតុករ​នៅ​នាទីចុងក្រោយ ។ ជា ថ្មី​ម្ដងទៀត រដ្ឋាភិបាល​កោះ​ហុងកុង​បាន បញ្ជាក់ថា ការធ្វើ​បាតុកម្ម​ដែល​ដឹកនាំ ដោយ​ក្រុមនិស្សិត​ជា​ទង្វើ​ខុសច្បាប់ ។
​ការលុបចោល​កិច្ចចរចា​ជាមួយ​បា​តុ ករ​បានធ្វើឱ្យ​រលក​បាតុកម្ម​កើនឡើង សាជាថ្មី​ទាមទារ​ដល់​រដ្ឋាភិបាល​ត្រូវតែ គោរព​ទៅតាម​អ្វី​ដែល​ប្រជាពលរដ្ឋ​ហុង កុង​ចង់បាន ក្នុងនោះ​មាន​ប្រជាធិបតេយ្យ​។​

​អំពី​រដ្ឋាភិបាល​កោះ​ហុងកុង​វិញ​បាន ប្រកាសថា នឹង​រៀបចំ​សន្ដិសុខ សណ្ដា​ប់ ធ្នាប់​ឱ្យ​មាន​របៀបរៀបរយ​ឡើងវិញ តាមរយៈ​ការបំបែកហ្វូង​បាតុករ ។ មេ ដឹកនាំ​កោះ​ហុងកុង​ក៏​បាន​ប្រកាស​ការ ប្ដេជ្ញា​របស់​ខ្លួន​ថា នឹង​មិន​លាលែង​ពី តំណែង​នោះ​ឡើយ ហើយ​ដល់​ពេល​ចុង ក្រោយ រដ្ឋាភិបាល​ហុងកុង​ចាំបាច់​ត្រូវ តែ​អនុវត្ដ​វិធីសាស្ដ្រ​ការពារ​សណ្ដាប់ ធ្នាប់​ដោយ​ប្រើ​ហិង្សា​ក្នុង​កម្រិត​ទាប បំផុត ៕
ទស្សនា​ឃ្លិបដូចខាង​ក្រោមនេះ​៖

មតិយោបល់