ព័ត៌មានជាតិ

មែក​គគី​ដ៏​ធំ​មួយ នៅ​មុខ​ព្រះអង្គ​ចេក​ព្រះអង្គរ​ចមរ​លើ​ងគ​ល់បាក់​សង្កត់​ម៉ូតូ​កង់​បី​

ខេត្តសៀមរាប​៖ ម៉ូតូ​កង់​បី​មួយគ្រឿង​បាន​ចូល​មក​ចត​អុជ​ធូប​នៅ​ទី​សក្ការៈបូជា​ព្រះអង្គ​ចេក​ព្រះអង្គ​ចម​ហើយ​ចតរ​ម៉ក​ម៉ូតូ​នៅ​ចំ​ខាង​ក្រោម​ដើម​គគី ហើយ​នៅក្នុងរ​ម៉ក​ម៉ូតូ​កង់​បី​នោះ​មាន​​ភ្ញៀវ​ជិះ​ចំនួន​២​នាក់​តែ​នៅ​ពេល​កើត​នោះ​ភ្ញៀវ​នៅ​តែ​ម្នាក់​នៅក្នុងរ​ម៉ក​រួម​និង​តៃកុង​ម៉ូតូ ស្រាប់ ពេល​នោះ​មែក​ដើម​គគី​ដ៏​ធំ​មួយ​បាន​បាក់​សង្កត់​មកលើរ​ម៉ក​នោះ ប៉ុន្តែ​សំណាងល្អ​ណាស់​ដោយ​គុនបុណ្យ​ព្រះអង្គរ​ចេក​ព្រះអង្គរ​ចម​ជួយ​ទើប​បាន​ផុតពី​គ្រោះថ្នាក់​បាន ចំណែក​តៃកុងរ​ម៉ក​កង់​បី​ក៏​ផុតពី​គ្រោះ ថ្នាក់​ផងដែរ​ហើយ​បច្ចុប្បន្ន​នេះ​អាជ្ញាធរ​កំពុង​កាត់​មែកឈើ​ចេញ​ព្រមទាំង​ព្រមទាំង​ធ្វើការ​សំ​អា​​ហេតុ​ការគួ​ឲ្យ​ភ្ញាក់ផ្អើ​លដោយ​សារ​មេក​គគី​បាក់​សង្កត់ពីលើរ​ម៉ក​ម៉ូតូ​កង់​បី​ទាំង​កណ្តាល ព្រឹក​តែ​ពុំ​មាន​រងរបួស​បានកើត​ឡើង​កាលពី​វេលា​ម៉ោង ៩ និង ៥០​នាទី​ព្រឹក​ថ្ងៃទី​៣០​ខែ​សីហា ឆ្នាំ​២០១៤​ស្ថិតនៅ​ភូមិ​មណ្ឌុល​២ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ។​

​តាម​សម្តី​របស់​ជនរងគ្រោះ​ដែល​អង្គុយ​លើ​ម៉ូតូ​កង់​បី​បាន​ប្រាប់ថា គាត់​មាន​ការភិតភ័យ​ណាស់​​ទោះ​បី​រូប​គាត់​ពុំមាន​គ្រោះថ្នាក់​ដល់​ជីវិត​ក៏​ដោយ ព្រោះ​អី​នេះ​ជា​លើកទីមួយ​ហើយ​ដែល​រូបគាត់​បាន​ជួបប្រទះ​នៅ​កា​បាក់​មេក​ឈើ​សង្កត់​ពី ​លើ​ម៉ូតូ​កង់​បី​បែបនេះ ខណៈពេល​ដែល​គាត់​កំពុង​អង្គុយ​នៅលើរ​ម៉ក​កង់​បី​ជជែក​លេង​ជា​តែ​​កុង​រងចាំ​ប្អូនស្រី​របស់​គាត់​ចូល​អុ​ចធូក​នៅ​ព្រះអង្គ​ចេក ព្រះអង្គ​ចម ស្រាប់តែ​
​មាន​ហេតុ​ការ​កើត​ឡើង​ដោយ​មិនដឹង​ខ្លួន​សោះ​។​

​លោក អនុសេនីយទោ ស៊ូ វ៉ាន់ដេត នាយប៉ុស្តិ​រដ្ឋបាល​សង្កាត់​ស្វាយដង្គំ​បាន​ប្រាប់ឲ្យដឹង​នៅ​កន្លែង​កើតហេតុ​ថា បន្ទាប់ពី​កើតហេតុ​ភ្លាម​កម្លាំង​របស់​លោក​បាន​ទៅដល់ រួច​ក៏​រាយ​​ការណ៍​ទៅ​ថ្នាក់លើ និង អាជ្ញាធរ​ជំនាញ​ដើម្បី​ធ្វើការ​បោសសំអាត​នៅតាម​ដងផ្លូវ​នេះ​ឡើង​វិញ​​ខណៈពេល​ដែល​មាន​ការ​កកស្ទះ​ចរាច​រណ៍អស់​មួយសន្ទុះ​ធំ​។​លោក​បន្តថា ជនរងគ្រោះ​ដែល​ជា​ម្ចាស់​ម៉ូតូ​កង់​បី​មានឈ្មោះ គង់ បូរី ភេទ​ប្រុស​អាយុ ៣១​ឆ្នាំ រស់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប រង​ការខូចខាត អស់​មួយចំនួន​ធំ រីឯ ស្ត្រី​ជា​ភ្ញៀវ​ខ្មែរ​ទាំង​ពីរ​នាក់​បងប្អូន​​មាន​ទីលំនៅ​ភ្នំពេញ​ដែល​មក​ដើរ​លេង​កម្សាន្ត​នៅ​ខេត្ត​សៀមរាប​ទើបបាន​៣​ថ្ងៃ​មិន​បណ្តាល​​ឲ្យ​រងរបួស​នោះទេ​៕
2014-08-31_072439
2014-08-31_072409

2014-08-31_072430

មតិយោបល់