ព័ត៌មានជាតិ

ស្ត្រីម្នាក់ឈរក្នុងរបងផ្ទះ ត្រូវរ៉ូឡូកិនបង្ហាប់ដី បុកនិងកិនស្លាប់យ៉ាងរន្ធត់!

កំពង់ស្ពឺ: លោក តាប់ លន ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ ទទួលផែនចរាចរណ៍ បានប្រាប់Post News ថាមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីមានរ៉ូលូកៅស៊ូបង្ហាប់ដី ម៉ាក SAKAI បានបុកនិងកិនស្ត្រីម្នាក់ បណ្តាលឲ្យស្លាប់យ៉ាងរន្ធត់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១០និង៣៥នាទី ព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ស្ត្រីដែលស្លាប់នេះមានឈ្មោះ ជី សុខឡា អាយុ២៥ឆ្នាំ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

មុនពេលកើតហេតុ គេបានឃើញ រ៉ូលូកង់កៅស៊ូបង្ហាប់ដីម៉ាក SAKAI ពណ៌ពងមាន់ បានបើកបរមកពីទិសខាងលិច ទៅទិសខាងកើត លុះដល់ចំណុចខាងលើ ក៏បានរេចង្កូតមកស្តាំដៃ ហើយបានបុកនិងកិនស្ត្រីរងគ្រោះដែលកំពុងឈរក្នុងរបងផ្ទះបណ្តាលឲ្យស្លាប់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង នាំយករ៉ូឡូខាងលើទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគងពិសីរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕

មតិយោបល់