ព័ត៌មានជាតិ

មេខ្យល់ម្នាក់បំរុងនាំពលករឆ្លងដែនខុសច្បាប់ ត្រូវបានឃាត់ខ្លួន ដោយកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ

មេខ្យល់ម្នាក់ដែលសកម្មក្នុងការនាំពលករឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យឃាត់ខ្លួនបាន ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ ខណៈពេលដែលពួកគេកំពុងដឹកនាំពលករឆ្លងដែនទៅប្រទេសថៃ ចំនួន ៤នាក់ ក្នុងនោះស្រី ម្នាក់ត្រង់ភូមិសាស្ត្រ អូរព្រំដែន ភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ក្រោមបញ្ជាផ្ទាល់របស់លោក ឧត្តមសេនីយ៍ ត្រី ជឹម ប៊ុនអាន បានចាត់តាំង លោក វរសេនីយ៍ឯក កែវ ស៊ីថាមេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដឹកនាំកម្លាំងល្បាតជាប់ជាប្រចាំ ដោយអនុវត្តតាមបទបញ្ជា មេបញ្ជាការ លោកបានដឹកនាំកម្លាំងល្បាត២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា សហការជាមួយកម្លាំងប៉ូលីសការពារព្រំដែនគោក និងកម្លាំងផ្នែកសឹករងថ្មពួក ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍។ ជាក់ស្តែង យប់ ថៃ្ងទី២៣ ឈានចូល ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ខណៈលោកកំពុងដឹកនាំកម្លាំងដើរល្បាតក៏ជួបមេខ្យល់ មេខ្យល ១នាក់ បម្រុងនាំពលករឆ្លងដែនចេញទៅប្រទេសថៃ ត្រូវបានកម្លាំង តំបន់ប្រតិបត្តិការសឹករងខេត្ត បន្ទាយមានជ័យ ឃាត់ខ្លួនបា នតែម្តង ។
សូមបញ្ជាក់ថា មេខ្យល់ឈ្មោះ ចាន់ កុយ ភេទ ប្រុស អាយុ ២៣ឆ្នាំ រស់នៅ ភូមិ ត្រពាំងវែង ឃុំ គោករមៀត ស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យ។ ពួកគេកំពុងត្រូវបានឃុំខ្លួន ដើម្បីសួរចម្លើយនៅ ប៉ុស្តិ៍ នគរបាលរដ្ឋបាលគោករមៀត ចំណែកឯពលករទាំង ៤នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កស្រុកថ្មពួក ៕

មតិយោបល់