ព័ត៌មានជាតិ

សត្វអណ្តើក និងពស់ជិត១តោន ត្រូវសមត្ថកិច្ចបង្ក្រាប

កណ្ដាលៈ មន្ដ្រីគយប្រចាំច្រកទ្វារជ្រៃធំ ខេត្តកណ្តាល បានបើកប្រតិបត្តិការបង្ក្រាបករណីដឹកជញ្ជូនសត្វព្រៃជាប្រភេទសត្វអណ្តើក និងពស់ជិត១តោន កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិបាក់ណាម ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល។

លោក សុខ មី ប្រធានក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃ នៃរដ្ឋបាលព្រៃឈើ បានឲ្យដឹងថា សត្វព្រៃដែលបង្ក្រាបបានសរុបជិត១តោន ក្នុងនោះមានសត្វអណ្តើក៣៦៤គីឡូក្រាម ជាប្រភេទអណ្តើកភ្នំ ពស់ថ្លាន់១៦គីឡូក្រាម និងពស់សង់សឿ៤៣៣គីឡូក្រាម។

លោក សុខ មី បន្ដថា សត្វពស់ទាំងអស់យកទៅព្រលែងនៅកន្លែងអភិរក្សសត្វព្រៃភ្នំតាម៉ៅ។ ចំណែកអណ្តើក ត្រូវទៅលែងនៅក្រុងកំពង់សោម ប៉ុន្តែត្រូវថែរក្សាសត្វទាំងនេះមានកម្លាំងសិន។

ក្នុងនោះដែរ លោក មួង ដារ៉ា ប្រធានការិយាល័យគយ និងរដ្ឋាករជ្រៃធំ បានលើកឡើងថា «អគ្គនាយកគយ តែងតែក្រើនរំឭកដល់មន្ដ្រីរបស់ក្រោមឱវាទ សហការជាមួយមន្រ្តីពាក់ព័ន្ធគ្រប់ច្រកព្រំដែនទាំងអស់ ឲ្យប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងការតាមបង្ក្រាបបទលើ្មស ដែលឈ្មួញខិលខូចតែងតែលួចដឹកឆ្លងដែននូវសត្វព្រៃ ធ្វើយ៉ាងណាត្រូវខិតខំបង្ក្រាបឲ្យខានតែបាន»

photo_2016-06-04_15-42-45photo_2016-06-04_15-42-47photo_2016-06-04_15-42-49photo_2016-06-04_15-42-51photo_2016-06-04_15-42-53

មតិយោបល់