ព័ត៌មានជាតិ

ពីរករណីបណ្តាលឲ្យក្មេងចាស់ពីរនាក់ បានស្លាប់បាត់បង់ជីវិត នៅខេត្តកំពង់ធំ

កំពង់ធំ: នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ មានករណីធ្វើអត្តឃាត (ចងក) ០១លើក និងករណីលង់ទឹក០១លើកមានដូចខាងក្រោមនេះ៖

ករណីទី១៖ នៅវេលាម៉ោង ១៥និង០០នាទី ស្ថិតនៅភូមិតាធាវ ឃុំជ័យ ស្រុកកំពង់ស្វាយ មានករណីធ្វើអត្តឃាត (ចងក)០១លើក បណ្តាលឲ្យ ស្លាប់មនុស្សម្នាក់ ។ ជនរងគ្រោះឈ្មោះ ហ៊ុយ រើយ ភេទប្រុស អាយុ៣៦ឆ្នាំ ។ មូលហេតុ៖ ជាមនុស្សញៀនស្រា ។

ករណីទី២៖ នៅវេលាម៉ោង១៧និង៣០នាទី ស្ថិតនៅភូមិសំព័រ ឃុំចំណាក្រោម ស្រុកស្ទោង មានករណីមនុស្សលង់ទឹក០១លើក បណ្តាលឲ្យស្លាប់មនុស្សម្នាក់ ។ ជនរងគ្រោះឈ្មោះ ម៉ត ស្រីម៉ាក់ ភេទស្រី អាយុ០១ឆ្នាំ ។ មូលហេតុ៖ ជនរងគ្រោះ ចុះលេងទឹកវាលស្រែ បណ្តាលឲ្យលង់ស្លាប់ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន បានចុះទៅធ្វើកោសល្យវិច្ច័យសាកសព បន្ទាប់ពីពិនិត្យរួច បានបញ្ជាក់ថា ជនរងគ្រោះទាំងពីរនាក់ ពិតជាស្លាប់ដោយសារករណីខាងលើនោះប្រាកដមែន ទើបអនុញ្ញាតឲ្យក្រុម គ្រួសារយរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់