ព័ត៌មានសិល្បៈ និងកម្សាន្ត

ចូលរួមរំលែកទុក្ខផង! អតីតតារាចម្រៀង រ៉ុក ស្លាប់ទាំងវ័យក្មេង

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីម្ចាស់បទ«កាលីបអី»លោករតនា ដែលត្រូវគេស្គាល់ថា ជាអតីតតារាចម្រៀងរ៉ុក តាំងពីផលិតកម្មនេះបើកដំណើរដំបូង ស្រាប់តែមានដំណឹងថាទទួលមរណភាព។ តារាសិល្បៈជាច្រើនដែលធ្លាប់ការងារជាមួយលោក បានបង្ហាញអារម្មណ៍សោកស្ដាយគួរឲ្យកត់សម្គាល់តាំងពីព្រឹកព្រលឹមថ្ងៃទី៩ ខែតុលា ជាពិសេសលោក សាន ផានិត ជាដើម។

លោកត្រូវបានគេអះអាងមានជំងឺសួត និងទឹកនោមផ្អែមដល់ដំណាក់កាលចុងក្រោយ ដោយសពរបស់លោកត្រូវបានគេនិយាយថាបានស្លាប់ក្នុងមន្ទីរពេទ្យមុនពេលដឹកយកទៅធ្វើបុណ្យ។

អ្នកធ្លាប់ការងារនឹងលោកជាច្រើន រួមមានតារាចម្រៀង ឱក សុគន្ធកញ្ញា សុទ្ធតែមានការភ្ញាក់ផ្អើល ក្នុងពេលដែលលោកត្រូវលាចាកលោកទាំងវ័យក្មេង ក្នុងពេលដែលលោកកាលពីអតីតកាល ក៏ជាតារាចម្រៀងមានកេរ្តិ៍ឈ្មោះម្នាក់។

យ៉ាងណាមិញ មិនទាន់ដឹងថា តើតារាសិល្បៈដែលធ្លាប់ស្គាល់ ហើយពេលនេះបានក្លាយជាតារាល្បីៗអស់ទាំងនោះ នឹងទៅចូលរួមក្នុងពិធីបុណ្យសពរបស់លោក ឬ យ៉ាងណានោះទេ បើទោះជាតារាទាំងនោះ សុទ្ធតែបង្ហោះសាររំលែកទុក្ខចំពោះលោក ស្របគ្នាដែលលោកបានផ្ដាច់ខ្លួនពីសិល្បៈយូរមកហើយ។

មតិយោបល់