ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័នឹងករណីលួចម៉ូតូរបស់ប្រជាពលរដ្ឋ

កណ្តាល: ភ្នាក់ងារ Post News បានរាយការណ៍មកថា សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័នឹងករណី លួច មានស្ថានទម្ងន់ទោស។

ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង៥០នាទី យប់ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចលើផ្លូវជាតិលេខ៦ មុខផ្ទះឈ្មោះចន ចាន់ថន ភូមិព្រែកតាសោម ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្កណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ខា កាយ ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ នៅភូមិសំណាក់ ឃុំសន្ទុកស្រុកបារាយ ខេត្តកំពង់ធំ។ របួសរលាត់ស្បែក ក ប្រវែង៣សង់ទីម៉ែត្រ។ ចំណែកជនសង្ស័យ៣នាក់ ទី១ សក់ ហាយឡាយ ពណ៌ទង់ដែង កម្ពស់
ប្រហែល១.៥៨ម៉ែត្រ មាឌល្មមសម្បុរ ស ពាក់អាវក្រឡាធំៗ សខ្មៅ កាន់ដំបងឈើប្រវែងប្រហែលកន្លះម៉ែត្រ,ជនសង្ស័យ២នាក់ទៀត ម៉ូតូ២គ្រឿង
១គ្រឿងជិះម្នាក់ឯង ១គ្រឿងទៀតប្រើលេខអូតូ។ សម្ភារ:បាត់បង់ ម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FZ- 0219 ស៊េរីឆ្នាំ០១៦។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FZ-0219 ស៊េរីឆ្នាំ០១៦ បានចេញពីភ្នំពេញគោលបំណងទៅផ្ទះ នៅភូមិសំណាក់ឃុំ អូរសារ៉ាយស្រុកបារាយ ខេត្តកំពង់ធំ តែម្នាក់ឯង។ ពេលជិះដល់ចំណុចកើតហេតុ មាន
ម៉ូតូ២គ្រឿង ១គ្រឿងប្រភេទលេខអូតូ ជិះឌុបគ្នា២នាក់ អ្នកជិះពីក្រោយកម្ពស់ប្រហែល១.៥៨ម៉ែត្រ មាឌល្មមសម្បុរស ពាក់អាវក្រឡាធំសខ្មៅមានកាន់ដំបងប្រហែលកន្លះម៉ែត្រ ចំណែកម៉ូតូ១គ្រឿងទៀតជិះពីក្រោយ មកដល់ម៉ូតូជនរងគ្រោះបានងាកមើល ស្រាប់តែជនសង្ស័យជិះនៅខាងក្រោយបានវាយជនរងគ្រោះ១ដំបងចំកខាងឆ្វេង ហើយម៉ូតូជនសង្ស័យ ទាំង២បានបើកហួសទៅមុខ។ ចំណែក ជនរងគ្រោះបានបត់ម៉ូតូទៅខាងកើត រួចផ្តួលម៉ូតូចោលនៅមុខផ្ទះឈ្មោះចន ចាន់ថន រួចរត់ចោលម៉ូតូ ជនសង្ស័យ ដែលជិះម៉ូតូខាងក្រោយបាន ជិះម៉ូតូជនរងគ្រោះត្រឡប់ទៅខាងត្បូងវិញរួមនឹងម៉ូតូជនសង្ស័យ២គ្រឿងទៀត។

បន្ទាប់មកជនរងគ្រោះបានដើរមករាយការណ៍ដល់នគរបាលប៉ុស្តិ៍ឬស្សីជ្រោយ ។
ចំពោះករណីនេះ សមត្ថកិច្ចកំពុងបន្តកិច្ចការស្រាវជ្រាវស៊ើបអង្កេត៕

មតិយោបល់