ភ្នំពេញៈ រថយន្តរបស់ភ្ញៀវចំនួន ២គ្រឿងបានរងការខូចខាតយ៉ាងដំណំ និង បុរសជាសន្តិសុខម្នាក់រងរបួសត្រង់ជើងទាំងពីរយ៉ាងធ្ងន់ធ្ង ខណៈដែលរូបគាត់កំពុងតែអង្គុយនៅលើរថយន្តនៅខាងមុខសណ្ឋាគារ អលមិន ហើយត្រូវបានរថយន្តក្រុងរបស់សាលាក្រុងមួយគ្រឿងទៀតបើកមកបុកយ៉ាងពេញទំហឹងនោះ។ ករណីរថយន្តបុកបន្តកន្ទុយគ្នានេះដែរបានកើតឡើងកាលពីវេលាម៉ោង ៩ និង ៥០នាទីព្រឹក ថ្ងៃទី៩ ខែ តុលា ឆ្នាំ ២០១៧ នៅចំណុចខាងមុខសណ្ឋាគារ អលមិន ផ្លូវព្រះសុធារស កែងនិងផ្លូវរដ្ឋសភា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្តជាច្រើនគ្រឿងបានដាក់ចតលើផ្លូវខាងមុខសណ្ឋាគារ អលមិន ខាងលើ ហើយបុរសជាសន្តិសុខនៅអង្គុយនៅផ្នែកខាងក្រោយរថយន្តម៉ាក NISSAN ពណ៌ប្រផេះ ពាក់ស្លាកលេខរាជរដ្ឋាភិបាល៥-២-៣២៣ មួយគ្រឿង និងមានរថយន្តម៉ាក IZUZU ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AJ-3643 មួយគ្រឿងនៅខាងក្រោយ។ ពេលនោះក៏ស្រាប់តែរថយន្តក្រុងរបស់សាលារាជធានីមួយគ្រឿងបើកបត់មកបុក រថយន្តម៉ាក IZUZU ពីក្រោយ និង ខ្ទាតមកបុកជើងបុរសជាសន្តិសុខផ្ទុបជាមួយនិងរថយន្តម៉ាក NISSAN បណ្តាលអោយរងរបួសជើងទាំងពីរ ហើយរថយន្តទាំងពីរគ្រឿងនោះក៏កំពិតរងការខូខាតផងដែរ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចក៏បានចុះទៅដល់ធ្វើការដោះស្រាយគ្នា ដោយរថយន្តក្រុងត្រូវបានគេអនុញ្ញាតិអោយរួចខ្លួន ចំណែកឯរថយន្តដែលរងការខូតខាតទាំងពីរគ្រឿង ត្រូវបានខាងសណ្ឋាគារយកទៅធ្វើការជួសជុលអោយភ្ញៀងវិញ ដើម្បីជាការបញចប់រឿងនៅនឹងកន្លែងកើតហេតុផងដែរ៕
មតិយោបល់