ព័ត៌មានជាតិ

ជិះម៉ូតូបុកគ្នាយ៉ាងពេញទំហឹងស្លាប់ម្នាក់និង២នាក់ទៀតរងរបួសធ្ងន់

ភ្នំពេញៈម៉ូតូ២គ្រឿងបានជិះបញ្រ្ជាស់ទិសគ្នាបុកចំពីមុខពេញទំហឹងបណ្តាលឲ្យម្ចាស់ម៉ូតូហុងដាអិចអ៊ែរដែលទើបតែមកពីកម្មវិធីជប់លៀងខួបកំណើតម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិងអ្នកជិះម៉ូតូឌ្រីមសង់រងរបួសធ្ងន់ទាំង២នាក់ ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង ១១និង០០នាទីយប់ ថ្ងៃ សៅរ៍ ទី ០៤ ខែ កក្កដា ឆ្នាំ ២០២០ ចំណុចមុខបញ្ជាការដ្ឋានកងទ័ពជើងគោកស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ
៤ ភូមិ ព្រៃបឹង សង្កាត់ កន្ទោក ខណ្ឌ កំបូល រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាអិចអ៊ែរពណ៌ក្រហមមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1BR-8628ទើបចេញពីកម្មពិធីខួបកំណើតមិត្តភក្កិបើកតាមបណ្តោយផ្លូវជាតិលេខ០៤ទិសដៅពីកើតទៅលិចលុះដល់ចំណុចកើតហេតុគេឃើញបុរស២នាក់ជិះម៉ាកឌ្រីមសង់ពណ៌ខ្មៅស៊េរីឆ្នាំ២០១៣មួយគ្រឿងពាក់ស្លាកលេខត្បូងឃ្មុំ1A-3062បើកបញ្រ្ជាស់ទិសគ្នាក្នុងល្បឿនលឿនដូចគ្នាបុកចំពីមុខគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យបុរសដែលជិះម៉ូតូអិចអ៊ែរនោះបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិងអ្នកជិះម៉ូតូឌ្រីមសង់ខាងលើនោះរងរបួសធ្ងន់ទាំង២នាក់ត្រូវរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីពេទ្យ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកន្លែងកើតហេតុវាស់វែងយកម៉ូតូទាំង២គ្រឿងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយទៅតាមច្បាប់រីឯសាកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុនិងទាក់ទងទៅកាន់សាច់ញាត្តិនៃសពឲ្យយកទៅធ្វើបុណ្យតាមប្រពៃណៃនៅឯស្រុកកំណើត ៕

មតិយោបល់