ព័ត៌មានជាតិ

ជនសង្ស័យ៣នាក់ នគរបាលប៉ុស្តិ៍ផ្សារថ្មីទី២ឃាត់ខ្លួនដកហូតបានថ្នាំញៀន២៣កញ្ចប់តូច

ភ្នំពេញ: ជនសង្ស័យចំនួន៣នាក់ ត្រូវបាននគរបាលប៉ុស្តិ៍ផ្សារថ្មីទី២ឃាត់ខ្លួននិងដកហូតថ្នាំញៀនបានចំនួន២៣កញ្ចប់តូចរួមទាំងសម្ភារ:សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ហេតុការណ៍ឃាត់ខ្លួននេះបានកើតឡើងកាលពីវេលាម៉ោង២និង១០នាទី រសៀល ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅច្រកឌឿងហែមបេនឡាន បាត់ដំបង ផ្លូវ១២៦ ភូមិ២ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង៣នាក់មានទី១ឈ្មោះ ផាន រ័ត្ន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅមិនពិតប្រាកដ,ទី២ឈ្មោះ រុន ធ្លក ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅមិនពិតប្រាកដ និងទី៣ឈ្មោះ គីម សុខជា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ ព្រូឡាន ស្នាក់នៅមិនពិតប្រាកដ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រាមពណ៍សថ្លាសង្ស័យជាគ្រឿងញៀនចំនួន២២កញ្ចប់តូច ចាប់យកពីឈ្មោះ ផាន រ័ត្ន ១កញ្ចប់តូច ចាប់យកពីឈ្មោះ រុន ធ្លកទាំង២នាក់ ឃាត់ខ្លួនពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

រីឯឈ្មោះ គីម សុខជា ឃាត់ខ្លួនពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ចំពោះវត្ថុតាងជារួមដែលសមត្ថកិច្ចដកហូតបានមានក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន២៣កញ្ចប់តូច ,លុយខ្មែរ៤៥០០រៀល,ដែកកេះ៤បំពង់កែវ២ទូរសព្ទ៣គ្រឿង។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំង៣នាក់រួមទាំវត្ថុតាងត្រូវបានបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំចាត់ការតាមនីតិវិធី៕

មតិយោបល់