តាកែវៈ យុវជនម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈ។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១យប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ នៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ យិន យី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ ចំណែកជនរងគ្រោះមានឈ្មោះ រ.ដ.ឡ ភេទស្រី អាយុ១១ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។
ប្រភពដដែលបន្តថា នៅពេលកើតហេតុ ជនសង្ស័យបានផ្លោះរបងចូលទៅក្នុងផ្ទះជនរងគ្រោះហើយបានធ្វើសកម្មភាពបង្ខំចាប់រំលោភ ព្រមទាំងគំរាមកំហែងថាបើហ៊ានមាត់ប្រាប់ឪពុកម្តាយ នឹងសម្លាប់ចោល ក្រោយពេលធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចបាត់។
លុះមកដល់ថ្ងៃទី៩ ខែឆ្នាំដដែល នៅវេលាម៉ោង៤រសៀល កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យយកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីធ្វើការសាកសួរ៕
មតិយោបល់