កណ្តាលៈ ក្រុមអ្នកកត់កន្ទុយលេខនៅក្រុងតាខ្មៅ នៅតែលួចកត់យ៉ាងព្រហើន ទោះបីជាមានការប្រជុំកោះហៅទៅណែនាំពីលោកអភិបាលក្រុងយ៉ាងណាក៏ដោយ ក៏ក្រុមអ្នកកត់កន្ទុយលេខនៅជុំវិញក្រុងតាខ្មៅ ទាំងមេទាំងកូនកញ្ចែងនៅតែលួចកត់ទាំងបំពានរបស់ចរាចរណ៍ណែនាំរាជរដ្ឋាភិបាល និងជាពិសេសគឺបំពាន សេចក្តីណែនាំចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ ដែលចុះហត្ថលេខាដោយ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង និងរដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ចហិរញ្ញវត្ថុឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន។
ពលរដ្ឋបានប្រាប់អង្គភាពPost Newsអោយដឹងថា ល្បែងកត់កន្ទុយលេខនៅក្រុងតាខ្មៅ ហាក់បីដូចជាមិនក្រែងញញើតសមត្ថកិច្ចថ្នាក់ណាសោះ ហើយល្បែងកត់កន្ទុយលេខនៅក្រុងតាខ្មៅនេះគឺដោះស្លែរយូរហើយ ហើយកន្លែងកត់ដែលរលូតនោះមាននៅក្នុងផ្សារតាខ្នៅចាស់ ផ្សារតាខ្មៅថ្មី ផ្សារកាច់ជ្រុង និងជាពិសេសផ្ទះលក់ហ្គាសនៅខាងកើតផ្សារតាខ្មៅចាស់ដែលមានទាំងកត់ឆ្នោត និងភ្នាល់បាល់ថែមទៀតផង។
ពលរដ្ឋបានទទូចហើយទទូចទៀតថា សូមអោយអាជ្ញារធរមានសមត្ថកិច្ចមេត្តាបង្ក្រាបផង ដោយសារល្បែងស៊ីសងនោះហើយ ជាដើមចមនៃបទល្មើសកើតមានឡើង ដូចជាករណីឆក់ លួច ប្លន់ ហិង្សារក្នុងគ្រួសារ -ល-។ មិនតែប៉ុណ្ណោះគឺពលរដ្ឋចាំមើលលោកអធិការទើបនិងឡើងតំណែងថ្មីអាចប្រើកំដាប់ដៃដែកបង្ក្រាបល្បែងស៊ីសងនៅក្រុងតាខ្មៅបានដែរឬទេ…???
បើតាមលោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការក្រុងតាខ្មៅ បានអោយដឹងថា គាត់និងចាត់វិធានការបង្ក្រាប។
គួរបញ្ជាក់ផងដែរថា ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការអនុវត្តវិធានការ បង្ក្រាប ល្បែងស៊ីសងខុសច្បាប់ជូនដល់លោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកអគ្គស្នងការនគរបាលជាតិ អស់លោក អភិបាលគណៈអភិបាលខេត្ត អភិបាលរាជធានី ស្នងការ ស្នងការងរាជធានីខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀតនៅព្រឹកថ្ងៃទី២៦ ខែតុលាឆ្នាំ ២០១៦នេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានបញ្ជាសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ចាប់ផ្តើមអនុវត្តសេចក្តីណែ នាំនេះអោយមាន ប្រសិទ្ធិភាពខ្ពស់ ។
សម្តេចបានគូសបញ្ជាក់ថា សេចក្តីណែនាំមានវិសាល ភាពបង្ក្រាបចំពោះតែល្បែងពុំមានច្បាប់អនុញ្ញាតតែប៉ុណ្ណោះ។
ដោយឡែកល្បែងមានច្បាប់ អនុញ្ញាត ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច មមារញឹកតាក់តែងច្បាប់ស្តីពីកាស៊ីណូហើយសេចក្តីព្រាងច្បាប់នេះនឹងអនុម័តនាពេលខាងមុខដាក់ឲ្យប្រើប្រាស់។ ល្បែងស៊ីសងមួយចំនួនជ្រកក្រោមផ្លាកល្បែងមានច្បាប់ ធ្វើសកម្មភាពអ្វីមួយមិនស្របច្បាប់ហើយយន្តការត្រូវបង្ក្រាបដូចគ្នា។ ទន្ទឹមនឹងនោះក្រសួងមហាផ្ទៃកំពុងពិចារណាបង្កើតនាយកដ្ឋានគ្រប់គ្រងល្បែងស៊ីសងដើម្បីឲ្យអង្គភាពថ្មីនេះមានសមត្ថភាពគ្រប់គ្រងល្បែងស៊ីសង ដោយសហការ ជាមួយ នាយកដ្ឋានគ្រប់គ្រងល្បែងស៊ីសងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលមានស្រាប់។
ជាមួយគ្នានេះលោក គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ថា ទីតាំងល្បែងស៊ីសងខ្លះមានខ្នងបង្អែកការពារ អន្តរាគមន៍ដែលធ្វើឲ្យកម្លាំងមូលដ្ឋានមានការញញើត។ល្បែងស៊ីសងខុសច្បាប់បានកើតមានរីកដូចផ្សិតនៅតាមបណ្តាខេត្ត ក្រុង មួយចំនួន ដោយមានមន្ត្រីធំៗមួយចំនួននៅពីក្រោយខ្នង ហើយសមត្ថកិច្ចមិន ហ៊ានបង្ក្រាប។ ប៉ុន្តែហ៊ាន បង្ក្រាបតែ អាតួចៗ ដែលគ្មានខ្នងបង្អែក៕
មតិយោបល់