ព័ត៌មានជាតិ

លម្អិត! ពាក់ព័ន្ធករណីឃាតកម្ម កាប់ចិញ្រ្ចាំនារីម្នាក់ញាត់ក្នុងធុងទឹកកក!

កណ្តាល: កាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពស្រ្តីដែលត្រូវបានគេសម្លាប់ដាក់ក្នុងធុងទឹកកកហើយយកទៅទម្លាក់នៅចំណុចគល់ស្ពានព្រះគន្លង ស្ថិតក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុខ្សាច់កណ្តាល ខេត្តកណ្តាល។ រហូតដល់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ បានស្រាវជ្រាវឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សឿ សុខផេង ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរ ជាងជុសជុលទូរសព្ទ ស្នាក់នៅផ្ទះជួល ភូមិដីថ្មី សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និង ប្រពន្ធជនសង្ស័យឈ្មោះ យុទ្ធ ស្រីឌី អាយុ ២៧ឆ្នាំ ( អ្នករក្សាទុកទូរសព្ទជនរងគ្រោះ) ព្រមទាំងឈ្មោះ ហ៊ាម សុខហេង ភេទប្រុស អាយុ ៤៨ឆ្នាំ (អ្នកទទួលទិញម៉ូតូជនរងគ្រោះ) ។
វត្តុតាងចាប់យករួមមាន ម៉ូតូជនរងគ្រោះមួយគ្រឿង ម៉ាក់ Zommer ពណ៌ខ្មៅស ស្លាកលេខ ភ្នំពេញ 1DF-5330 ទូរសព្ទម៉ាកIPhone6 plus មួយគ្រឿងរបស់ជនរងគ្រោះ។

ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថាខ្លួន និងជនរងគ្រោះ យឿន ធានី បានស្គាល់គ្នារយ:ពេល ៣ឆ្នាំមកហើយ រហួតដល់ថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៨ ខ្លួនបានរៀបចំគម្រោងសម្លាប់ជនរងគ្រោះដើម្បីយកម៉ូតូ និងគ្រឿងអលង្កា ដោយបានរៀបចម្បង្កប់ខ្សែភ្លើងនៅក្នុងបន្ទប់ទឹក ពេលជនរងគ្រោះចូលទៅក្នុងកន្ទប់ទឹកផ្លាស់សម្លៀកបំពាក់ រួចខ្លួនបានដោតភ្លើងបណ្តាលឲ្យឆក់សន្លប់ បន្ទាប់មកខ្លួនបានយកអង្រែបុកគ្រឿងទៅវាយលើផ្ទៃមុខ និងយកកាំបិតបុ័ងតោ កូនកាំបិតចិតបន្លែចំនួនពីរ ចាក់កាប់ចិញ្ច្រាំទៅលើដងខ្លួនជនរងគ្រោះរហូតដល់ស្លាប់ រួចដឹកតាមម៉ូតូយកទៅទំលាក់ចោលនៅចំណុចកន្លែងកើតហេតុ។

បច្ចុប្បន្ន ជនសង្ស័យដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងផ្តន្ទាទោសតាមច្បាប់៕

មតិយោបល់