កំពង់ធំៈ បុរសម្នាក់បានស្លាប់នៅបន្ទាប់ពីបញ្ជូនមកដល់មន្ទីរពេទ្យបង្អែក បារាយណ៍សន្ទុក ក្រោយពីបានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយគេសង្ស័យថាជនរងគ្រោះបានជិះម៉ូតូបុកគូទរថយន្តពីក្រោយ ខណៈពេលដែលមន្ត្រីចរាចរណ៍ក្រសួងមហាផ្ទៃបានដាក់បារាស់ហៅរថយន្តឲ្យឈប់ ដើម្បីត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក។
បុរសដែលស្លាប់ខាងលើ គឺបានជិះម៉ូតូមកពីក្រោយរួចក៏វាក់អ៊ើបុករថយន្តនោះតែម្ដង នៅក្រោយពេលកើតហេតុមន្ត្រីនគរបាលចរាចរណ៍ក្រសួងមហាផ្ទៃនោះបានដកបារាស់ចាកចេញទៅអស់ហេតុការណ៍បង្កឲ្យមានគ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាីម៉ោង៥ និង៥នាទីព្រឹក ថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៦ នៅលើដងផ្លូវជាតិលេខ៦ ត្រង់ចំនុច ភូមិព្រៃភ្លូ ឃុំ កំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។
សេចក្តីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា បុរសរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ព្រហ្ម ពុទ្ធោ អាយុ៣៨ឆ្នាំ រស់នៅភូមិ៧មករា ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ បានបើកម៉ូតូ ម៉ាកសង សេ១២៥ ពណ៍ខ្មៅ ផ្លាកលេខកំពង់ធំ 1F1177 បុករថយន្ដយីឌុប ម៉ាក HINOពីក្រោយ ដែលមានក្បាលបៃតង ទ្រុងពណ៍ស ផ្លាកលេខ ភ្នំពេញ 3A 7014 បើកបរដោយឈ្មោះ ឆោម ប៊ុណ្ណារិទ្ធ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិ សួងលិច សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
ចំណែកមូលហេតុ គឺរថយន្ដឈប់រង់ចាំត្រួតពិនិត្យនៅលើដងផ្លូវដោយមានបើកភ្លើងសញ្ញោ តែបុរសរងគ្រោះបានបើកម៉ូតូមកបុកពីក្រោយបណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់ហើយបានស្លាប់បន្ទាប់ពីបញ្ជូនីដល់មន្ទីរពេទ្យបង្អែកបារាយណ៍សន្ទុក។ ក្រោយពីកើតហេតុ សមត្ថកិច្ចបានប្រមូលភស្ដុតាង ម៉ូតូនិងរថយន្ដ ទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសន្ទុកដើម្បីចាត់វិធានការតាមច្បាប់ ចំណែកសាកសពត្រូវបានប្រគល់ឲ្យសាច់ញៀណបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី។
បើតាមប្រភពពត័មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ក្រុមនគរបាលចរាចរណ៍ក្រសួងមហាផ្ទៃដែលធ្វើការត្រួតពិនិត្យចរាចរណ៍នេះក្រោយពីកើតហេតុមានមនុស្សស្លាប់រួចមកបាននាំគ្នាដកបារ៉ាស រត់ឡើងឡានគេចអស់រលើងគ្មានសល់ នេះគឺជាលើកទី៣ហើយដែល ក្រុមនគរបាលចរាចរណ៍ទាំងនេះបានគេចវេសយករួចខ្លួន៕
មតិយោបល់