(ភ្នំពេញ):ក្រោយពីមានករណីឆក់ទូរសព្ឌ័នៅតាមដងផ្លូវ អស់រយះពេលជិត១ម៉ោង មុខសញ្ញាឆក់ ប្លន់ ដ៍សកម្ម ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌចំការមន ក្របួចជាប់នៅក្នុងលូទឹកស្អុយ ដែលស្ថិតនៅក្បែរខារ៉ាអូខេ ដឹវើល សង្កាត់បឹងត្របែក ខណ្ឌចំការមន។
ថ្លែងតាមទូរស័ព្ទប្រាប់ Post News នៅព្រឹកថ្ងៃទី៩ មេសា ២០១៦នេះ អធិការនគរបាលខណ្ឌចំការមន លោក យិន សាន បានប្រាប់ថា មុខសញ្ញាចោរប្លន់ ២នាក់ ត្រូវកម្លាំងនគរបាល អាវុធហត្ថ ខណ្ឌចំការមន និងនគរបាលក្រុងភ្នំពេញ សហការចាប់ខ្លួន ក្រោយពីតាមប្រម៉ាញ់មួយសន្ទុះ។
បើតាមលោកយិន សាន ក្រោយការចាប់ខ្លួនជនសង្ស័យ សមត្ថកិច្ចក៍បញ្ជូនពួកគេទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំ និងចាត់តាមនិតិវិធីច្បាប់៕
មតិយោបល់