ក្រុងព្យុងយ៉ាង៖ មេដឹកនាំកូរ៉េប្រទេសខាងជើង លោក គីម ជុងអ៊ុន បានទទួលជោគជ័យ ចំពោះការធ្វើតេស្តត្រួតពិនិត្យ លើម៉ាស៊ីនថ្មីមួយ សម្រាប់មីស៊ីលឆ្លងទ្វីប ដែលហៅកាត់ថា (ICBM)។
បើតាមការឲ្យដឹង ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសនេះថា នៅថ្ងៃសៅរ៍នេះ ការជំទាស់ចុងក្រោយនៃការឈានទៅរកកម្មវិធីផលិតអាវុធរបស់ខ្លួន នឹងនាំឲ្យមានការដាក់ទណ្ឌកម្មពី U.N. ។
ភាពតានតឹង នៅតែខ្ពស់នៅលើឧបទ្វីបកូរ៉េ បន្ទាប់ពីការធ្វើតេស្តនុយក្លេអ៊ែរ និងការបាញ់រ៉ុក្កែត រយៈចម្ងាយឆ្ងាយរបស់កូរ៉េខាងជើង កាលពីដើមឆ្នាំនេះ ហើយកងទ័ពកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ក៏បានធ្វើសមយុទ្ធយោធារួមគ្នា ទ្រង់ទ្រាយធំ ចំពេលដែលមានវោហាសាស្ត្រ មិនពិរោះស្ដាប់ដាក់គ្នានៃគូប្រជែងកូរ៉េទាំងពីរ។
បើតាមទីភ្នាក់ងារមជ្ឈឹមកូរ៉េ (កូរ៉េខាងជើង) បានឲ្យដឹងថែមទៀតថា ម៉ាស៊ីននេះ ត្រូវបានបញ្ឆេះ និងបំផ្ទុះចេញជាភ្លើង តាមការបញ្ជារបស់លោក គីម ដែលវាជាការធ្វើតេស្តសាកល្បង បង្ហាញទ្បើងពីការរចនារ៉ុក្កែត បានយ៉ាងពេញលេញ ស្របតាមលក្ខខណ្ឌ ដែលទាមទារ៕
មតិយោបល់