ព័ត៌មានជាតិ

កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យបានចំនួន ៥នាក់ ពាក់ព័ន្ធករណីជួញដូររក្សាទុក និងប្រើប្រាស់នូវសារធាតុញៀន

មណ្ឌលគិរី: យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅថ្ងៃសុក្រ០៦កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក.ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ ដោយមានការចង្អុលបង្ហាញ និងបទបញ្ជាយ៉ាងហ្មឹងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរីក្នុងការបង្កាទប់ស្កាត់នូវបទល្មើសគ្រឿងញៀនទូទាំងខេត្តមណ្ឌលគិរី។

លោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀនបានសហការ ជាមួយអាជ្ញាធរដែនដីស្រុកលោក សៀក មុន្នី អភិបាលស្រុកអូររាំង នៅថ្ងៃទី០៦ ខែឧសភា​ ឆ្នាំ២០២២ វេលាម៉ោង១០និង០០នាទី កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកអូររាំង កម្លាំងប៉ុស្តិ៍សែនមនោរម្យ សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក វ៉ាន ដានីន អធិការនគរបាលស្រុកអូររាំង ដោយមានការសម្របសម្រួលពីឯកឧត្ដម ម៉ម វ៉ាន់​ដា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយកន្លែងស្ថិត នៅត្រង់ចំណុចផ្ទះរបស់ឈ្មោះ ញ៉ក់ ស្ថិតក្នុងក្រុមពូក្លែ ភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង​ ខេត្តមណ្ឌលគិរី ។

ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបកម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ​ ជុំ វ៉ាន់ថន ភេទប្រុស​ អាយុ៤០ឆ្នាំ មានទីលំនៅក្នុងភូមិអូររណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី និងបានចាប់យកសម្ភារ:វត្ថុតាងមួយចំនួនមានដូចខាងក្រោម សារធាតុសង្ស័យជាសារធាតុញៀនមានសណ្ឋានជាក្រាមពណ៍ស​រថ្លាចំនួន​០៦កញ្ចប់(០១កញ្ចប់ធំល្មម និង០៥កញ្ចប់តូច) មិនទាន់ថ្លឹង ម៉ូតូ ១គ្រឿង ម៉ាកស៊ីរ៉ូស ពណ៌ខ្មៅទូរសព្ទ ១គ្រឿង ម៉ាកoppo ពណ៌ទឹកប្រាក់រួមនឹងឧបករណ៍សំរាប់ជក់គ្រឿងញៀនមួយចំនួន ។​

បន្ទាប់មកកម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុកអូររាំង បន្តប្រតិបត្តិការពន្លាតដែនដី ដោយសហការជាមួយកម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀន កម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុម និងអាជ្ញារធរភូមិឃុំបន្តចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឈ្មោះ ឡាយផាន្នី ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតភូមិជំរៅ ឃុំកំពង់សឹង្ហ ស្រុកព្រះស្តេច ខេត្តព្រៃវែង។

បច្ចុប្បន្នរស់នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចាប់យកសម្ភារ:វត្ថុតាងមួយចំនួនមានដូចខាងក្រោម សាធាតុសង្ស័យជាសាធាតុញៀនមានសណ្ឋានជាក្រាមពណ៍ស​រថ្លាចំនួន​០៦កញ្ចប់(០១កញ្ចប់ធំល្មម និង០៥កញ្ចប់តូច) មិនទាន់ថ្លឹង ទូរសព្ទ១គ្រឿង ម៉ាកoppo ពណ៌ទឹកប៊ិច ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។និងបានឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ​០៤នាក់​ស្រី​០១នាក់​ ដូចខាងក្រោម:
១– ឈ្មោះ សួង នីរ៉ូ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើត ភូមិហាន់ជ័យទី៤ ឃុំហាន់ជ័យ ស្រុកឆ្លូងខេត្តក្រចេះ ទីលំនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី លទ្ធផល​វិជ្ជមាន​។​
២– ឈ្មោះ យ៉ុម សុវណ្ណ ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករស្រុកកំណើត ភូមិឃ្លាំងមឿងត្បូង ឃុំព្រែកអំបិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ស្នាក់នៅបណ្តោះអាសន្ន ភូមិអូររអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរីលទ្ធផល វិជ្ជមាន។
៣– ឈ្មោះ ឌឹម ម៉ៅ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតភូមិ ក្រពើហា ឃុំព្រែកឫស្សី ស្រុកតាខ្មៅ ខេត្តកណ្តាលស្នាក់នៅបណ្តោះអាសន្ន ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
៤– ឈ្មោះ ញៀន សុភ័ន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតភូមិត្បូង ឃុំក្រែក ស្រុកពញាក្រែក ខេត្តកំពង់ចាម ស្នាក់នៅបណ្តោះអាសន្នភូមិ អូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរីកម្លាំងជំនាញបានធ្វើតេស្តរកសារធាតុញៀក្នុងទឹកមូត្រ ជាលទ្ធផ វិជ្ជមានទាំង៥នាក់។

ករណីនេះកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងអធិការដ្ឋាននគរបាលស្រុកកំពុងកសាងសំណុំរឿងនិងចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់