(ភ្នំពេញ): ស្រ្តីម្នាក់បានជេរប្រមាថប្រជាពលរដ្ឋ និងអ្នកសារព័ត៏មាន ដោយប្រើឥទ្ធិពលប្តីរបស់ខ្លួន ជាមន្រ្តីនគរបាលនៅអគ្គស្នងការដ្ឋាននគរបាលជាតិគ្រាន់តែរេឿងគ្រោះថ្នាក់ចរាចរណ៍។
ភ្នាក់ងារបានរាយការណ៍ថា គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង កាលពីវេលាម៉ោង១២ និង៣០នាទីយប់ ឈានចូលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់ផ្លូវ២៧១ ទល់មុខវត្តដំបូងខ្ពស់ ខណ្ឌចំកាមន។
សមត្ថកិច្ចថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្តាលឲ្យមនុស្សរងរបួសទេ តែម្ចាស់ទាំងសងខាង គឺបើកបរក្រោមស្ថានភាពស្រវឹង
ដូចគ្នា ។ ចំណែកឯម្ចាស់រថយន្តបានអះអាងខ្លួនឯងថា ជាមន្ត្រីនៅអគ្គស្នងការនគរបាលជាតិ ហើយបានគំរាមគំហែងភាគីម្ចាស់ម៉ូតូថែមទៀតផង។
សាក្សីនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក Camry ហាយប្រ៊ីត ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2X-2229 មួយគ្រឿង បានបោះពួយពីវត្តដំបូងខ្ពស់ ឆ្លងមកផ្លូវ២៧១ ស្រាប់តែពេលនោះមានម៉ូតូមួយគ្រឿងម៉ាក ហុងដា C125 ពណ៍ខៀវ ពាក់ស្លាកលេខ1BN-4444 បានធ្វើដំណើរបញ្ច្រាស់ទិសគ្នា រួចជ្រុលចង្កូតទៅចូលក្រោមរថយន្ត បណ្តាលឲ្យម៉ូតូនិងរថយន្តរងការខូតខាតជាដំណំ ប៉ុន្តែមិនមានអ្នករងគ្រោះថ្នាក់ដល់អាយុជីវិតទេ តែអ្វីដែលគួរឱ្យអារម្មណ៍នោះ ក្រោយកើតហេតុស្រ្តីម្នាក់ជាប្រពន្ធម្ចាស់រថយន្ត បានជេរប្រមាថភាគីខាងម៉តូនិងអ្នកសារព័ត៏មាន ខណ:ចុះផ្តិតយករូបភាព ។
មតិយោបល់