ព័ត៌មានជាតិ

ហួសចិត្តនាយកសាលាស្ទេមហ្វត ប្រមូលលុយពីអណាព្យាបាលសិស្សរាប់សិបម៉ឺនដុល្លា រួចបិទទ្វារសាលារត់គេចខ្លួនបាត់

ភ្នំពេញៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈអាណាព្យាបាលសិស្សសាលាអន្តរជាតិស្ទេមហ្វត បានបញ្ជូនកូនៗរបស់គាត់មកមករៀន ឃើញសាលារៀនចាក់សោរបិទទ្វារក៏មានការឆោឡោគ្រប់ៗគ្នា ដែលបានកើតឡើងកាលពីវេលាម៉ោង៧ និង១៥នាទីព្រឹកថ្ងៃទី១០ខែតុលាឆ្នាំ២០១៧ ស្ថិតនៅចំណុចចផ្លូវបេតុងក្បែរផ្ទះ សំណាក់ស្ទឹងលាភ ក្នុងភូមិ១សង្កាត់ស្ទឹងមានជយ័១ ខណ្ឌមានជយ័ រាជធានីភ្នំពេញ។

បើយោងតាមសម្តីរបស់អាណាព្យាបាលសិស្សសាលាអន្តរជាតិស្ទេមហ្វត បានឲ្យដឹងថា នៅពេលដែលគាត់ដឹកកូនៗ របស់គាត់ មករៀនក៏ប្រទះឃើញសាលាចាក់សោរទ្វារ ស្ងាត់ពុំឃើញមានគ្រូសូម្បីតែម្នាក់ ឃើញមានតែបុរសសន្តិសុខម្នាក់ ដែលយាមនៅក្នុងសាលា ហើយក៏បានសួរសន្តិសុខនោះ ទើបបានដឹងថា នាយកសាលារត់បាត់ហើយ ក៏នាំគ្នាជ្រួលច្របល់ និងអស់សង្ឃឹមដោយពួកគាត់ បានបង់លុយឲ្យទៅនាយកសាលាក្នុងម្នាក់ៗរាប់រយពាន់ដុល្លារ។

សូមជំរាបថា សាលាឯកជនអន្តរជាតិស្ទេមហ្វតនេះ បានបើកដំណើរការរយៈពេលជិត៦ឆ្នាំមកហើយ ដោយឪពុកម្ដាយសិស្ស ដែលមានកូនរៀននៅទីនោះ បានអួតសសើរថា ការបង្រៀនរបស់គ្រូនៅសាលាខាងលើ ពិតជាល្អណាស់ ដោយកូនៗរបស់ចេះសរសេរ និងអានភាសារខ្មែរ រួមទាំងអង់គ្លេសបានយ៉ាងប្រសើរ តែមិនគួរណាលោកនាយកសាលាមួយនេះ លេងក្បាច់ជិះសេះលេងដៃ ដោយវិចលុយរត់ចោលសិស្សបែបនេះទេ។

នាយកសាលានោះ ត្រូវបានគេស្គាល់ឈ្មោះថា លី សុខុមាល គឺកំពុងតែរត់គេចខ្លួន
បន្ទាប់ពីឆបោកយកលុយអស់រាប់សិបម៉ឺនដុល្លារ ហើយត្រូវបានក្រុមអាណាព្យាបាលសិស្សនាំគ្នា មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជយ័ ឲ្យជួយអន្តរាគមន៏ និងរកយុត្តិធម៍ជូនពួកគាត់ ដែលជាជនរងគ្រោះផងដែរ៕

https://youtu.be/J0t_e5Aml8E

មតិយោបល់