ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៣នាក់ពីបទ ប្រើអំពើហិង្សាដោយចេតនា

ភ្នំពេញ: សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ ពីបទប្រើអំពើហិង្សាដោយចេតនា។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង ២ និង១៥នាទីយប់ រំលងអាធ្រាត្រ ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានគ្នាចំនួន៣នាក់ ស្លាកពាក់ស៊ីវិល ប្រដាប់ដោយ ខ្សែក្រវ៉ាត់ កាន់ជាប់និងដៃនិងធ្វើដំណើរដោយមធ្យោបាយ ម៉ូតូ១គ្រឿងផងដែរ។

ជនសង្ស័យទី១មានឈ្មោះ ជួប តារាវិឆ័្ឆយ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ ជាងកាត់សក់ ស្នាក់នៅភូមិតាងូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ,
ទី២មានឈ្មោះ ម៊ិញ ហេង គីម ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ កាត់សក់ ស្នាក់នៅភូមិច្រាំងបាក់ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ និងទី៣មានឈ្មោះ នួន រ៉ាវី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិតាងូវ សង្កាត់និរោធ
ខណ្ឌច្បារអំពៅ។

ចំណែកជនរងគ្រោះមានគ្នាចំនួន៣នាក់ដូចគ្នាគឺទី១មានឈ្មោះ សារូ ធារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ,ទី២មានឈ្មោះ ប៊ុត សីហា ភេទប្រុសអាយុ២០ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះលេខ៨ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងទី៣មានឈ្មោះ គង់ សាម ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់ផ្ទះជួល ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

វត្ថុតាងដែលដកហូតបានមានដូចជា ខ្សែក្រវ៉ាតចំនួន២, ម៉ូតូចំនួន១គ្រឿង ម៉ាក ហុងដា សេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CK-3095។
និងបង្កឲ្យរបួសនិងស្លាកស្នាមរលាត់ដៃ រលាត់ជើង តិចតួច។

តាមប្រភពព័ត៌មានមុនពេលកើតហេតុជនរងគ្រោះបានបញ្ជាក់ឲ្យដឹងថា ខ្លួនរួមទាំងពួកម៉ាកបានចេញពីខួបកំណើតគេនៅម្តុំស្ទឹងមានជ័យ ដោយជិះតាមផ្លូវវេងស្រេង លុះមកដល់ចំណុចមុខក្លឹប ស្ពាយឌឺ ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ ស្រាប់តែលិចមុខជនសង្ស័យមានគ្នា៣នាក់ខាងលើ ជិះម៉ូតូមកក្បែរដកខ្សែក្រវ៉ាត់វាយមកលើជនរងគ្រោះ ប៉ុន្តែនៅពេលធ្វើសកម្មភាព ក៏ប្រទះនិងកម្លាំងនគរបាលចោមចៅ កំពុងល្បាត បានដេញចាប់ជនសង្ស័យ៣នាក់ បាននៅចំណុច មុខខារ៉ាអូខេ ឌីយ៉ាម៉ង់ តែម្តង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់ ផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ធាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តអនុវត្តតាមនិតិវិធីច្បាប់៕

មតិយោបល់