ព័ត៌មានកីឡា

អាជ្ញាកណ្តាលជនជាតិថៃ នឹងធ្វើកាត់សេចក្តីរវាង វៀតណាម និង កម្ពុជា

អាជ្ញាកណ្តាលរបស់ថៃ លោក Mongkolchai Pechsri នឹងធ្វើជាអ្នកកាត់ក្តីនៃការប្រកួតជម្រុះ Asian Cup ឆ្នាំ 2019 រវាង វៀតណាម និង កម្ពុជា នៅកីឡដ្ឋាន My Dinh នៅថ្ងៃទី ១០ ខែតុលា នាវេលាម៉ោង ០៧:០០ នាទីយប់នេះ។

បុរស់វ័យ ៣៥ ឆ្នាំរូបនេះ គឺជាអាជ្ញាកណ្តាលរបស់ FIFA ហើយធ្លាប់បានចូលរួមកាត់ក្តីប្រកួតក្នុងលីគបាល់ទាត់ថៃរួមជាមួយនឹងក្របខ័ណ្ឌ Chinese Super League និងការប្រកួតកីឡាបាល់ទាត់អាស៊ីជាច្រើនទៀត។ អាជ្ញាកណ្តាលនេះធ្លាប់ត្រូវបានគេឲ្យទទួលបន្ទុកក្នុងជំនួបរវាង Binh Duong Duong និង FLC Thanh Hoa នៅជុំទី ២៣ នៅក្នុងឆ្នាំ ២០១៦ នៃក្របខ័ណ្ឌ V.League នឹងការប្រកួត រវាង Long An​ និង Viettel ។

សូមជំរាបជូនផងដែរថា អាជ្ញាកណ្តាលថៃរូបនេះ ក៏បានចូលរួមផងដែរ ក្នុងការប្រកួតជើងឯក AFF U-19 កាលពីឆ្នាំ 2014 នៅប្រទេសវៀតណាម៕

Mongkolchai Pechsri (ម្នាក់កាន់បាល់)

មតិយោបល់