បរទេស៖ The Goal នៅថ្ងៃនេះបានសរសេរថាកីឡាករខ្សែប្រយុទ្ធឆ្នើមអង់គ្លេស Harry Kane នៅសប្តាហ៍នេះបានបង្ហាញពីបំណងចង់ពិភាក្សាគ្នាបន្តកុងត្រាថ្មីជាមួយនឹងក្លឹប Spurs បូករួមជាមួយនឹងលក្ខខណ្ឌបន្ថែមមួយចំនួនផង។
ជាលទ្ធផលដែលបានមកពីក្រោយព័ត៌មាននៃការចាកចេញជាច្រើនកាលពីរដូវក្តៅកន្លងមកនេះជាពិសេសជាមួយនឹងក្លឹបមេឃខៀវ Man City ដែលតែងតែបានដាក់សំណើរម្តងហើយម្តងទៀតសុំទិញយក Kane ពី Spurs។
ទោះបីជាយ៉ាងណាក្តីនៅក្នុងលក្ខខណ្ឌដែលគួរឲ្យចាប់អារម្មណ៍បំផុតនៃកុងត្រាថ្មីនេះត្រូវបានគេជឿជាក់ថានឹងមិនមានការដាក់បន្ទុកសម្រាប់តម្លៃខ្លួនកីឡាករទៀតឡើយដែលមានន័យថាកីឡាករអាចធ្វើការចាកចេញនៅក្នុងតម្លៃដ៏សមរម្យមួយនាពេលអនាគត៕
មតិយោបល់