ព័ត៌មានជាតិ

ព្រឹកនេះប្រកាសសាលក្រមរឿង​ក្ដី​ទណ្ឌិត នាង ប៊ុនធឿន ពាក់ព័ន្ធ​បទល្មើស​រួម​ភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ​ និង​បទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​

កណ្ដាលៈ មន្ត្រីពន្ធនាគារបានឲ្យដឹងថា សាលា​ដំបូង​ខេត្ត​កណ្ដាល​ នៅ​ព្រឹកថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ២០១៧ នឹងប្រកាសសាលក្រមរឿង​ក្ដី​ទណ្ឌិត​ នាង​ ប៊ុន​ធឿន​ ដែល ពាក់ព័ន្ធ​បទល្មើស​រួម​ភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ​ និង​បទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​។

សូមរំលឹកថា ទ​ណ្ឌិតនាង ប៊ុនធឿន អាយុ៥៧ឆ្នាំ ជាប់ចោទចំនួន២បទល្មើស គឺ រួមភេទជាមួយអនីតិជនអាយុក្រោម១៥ តាមមាត្រា៤២ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងការធ្វើអាជីវកម្មផ្លូវភេទ និងបទប៉ុនប៉ងរំលោភសេពសន្ថវៈ តាមមាត្រា២៧និង២៣៩នៃក្រមព្រហ្មទណ្ឌ ។

លោក រស់ សាវិន ប្រធានការិយាល័យប្រឆាំងការជួញដូរផ្លូវភេទ និងការពារអនីតិជន ខេត្តកណ្តាល ធ្លាប់បានឲ្យដឹងថា ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារត្រពាំងថ្លុងចំនួន២០ឆ្នាំពីបទរំលោភសម្លាប់ និងបានចេញពីគុកក្នុងអំឡុងឆ្នាំ២០០៤ ហើយកាលពីអំឡុងខែធ្នូ ឆ្នាំ២០១៥ ជនសង្ស័យបានប៉ុនប៉ងរំលោភក្មួយស្រីសាច់ថ្លៃម្នាក់អាយុ១៩ឆ្នាំ ប៉ុន្តែ ពុំបានសម្រេច រួចក្រោយមកក៏បានរំលោភក្មួយស្រីម្នាក់ទៀតឈ្មោះ អាយុ១០ឆ្នាំ រហូតបានសម្រេច៣លើក ៕

មតិយោបល់