កូរ៉េខាងត្បូង ៖ក្រសួងកសិកម្មកូរ៉េខាងត្បូង នៅថ្ងៃចន្ទ ទី២ ខែកុម្ភៈនេះ បានបញ្ជាក់ថា សត្វសុនខ មួយក្បាល បានឆ្លងពី ជំងឺផ្ដាសាយបក្សី នៅក្នុងកសិកដ្ឋាន ចិញ្ចឹមទាមួយកន្លែង ។ តាមសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយឲ្យដឹងថា វីរុសផ្ដាសាយបក្សី ត្រូវបានគេរកឃើញ នៅក្នុងសត្វសុនខមួយ ក្បាល ក្នុងចំណោមសត្វសុនខបីក្បាល ក្នុងកសិកដ្ឋានចិញ្ចឹមទានៅ ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង ដែលជាកន្លែង កំពុងទទួលរងនូវជំងឺ H5N8 ច្រើនជាងគេ ដែលត្រូវបានគេបញ្ជាក់នៅថ្ងៃទី២៣ ខែមករា កន្លងទៅថ្មីៗនេះ។ នេះបើ យោងតាម ក្រសួងកសិកម្មស្បៀងអាហារ និងកិច្ចការជនបទបានឲ្យដឹងក្នុងសន្និសីទមួយ ។ សូមបញ្ជាក់ថា នេះជាករណីដំបូងគេបង្អស់ហើយ ដែលសត្វសុនខ បានឆ្លងជំងឺផ្ដាសាយបក្សី ពីសត្វទា ក្នុងខែមីនា ឆ្នាំ២០១៤ កន្លងទៅ ដែលរហូតមកដល់ពេលនេះ មានសត្វសុនខ ចំនួន ៥៥ក្បាលហើយ ដែលបានស្វែងរកឃើញ មានអង់ទីករអាចប្រឆាំងនឹងជំងឺនេះបាន ។ចំណែកឯទា និងមាន់ជាង ១,៨លានក្បាល ត្រូវបានគេយកទៅសម្លាប់ និងកប់ចោល ដោយសារតែមាន ផ្ទុកជំងឺផ្ដា សាយបក្សី ។ នេះបើយោងតាមរបាយការណ៍ កាលពីក្នុងខែកញ្ញា ឆ្នាំ២០១៤កន្លងទៅ ៕
ទស្សនាឃ្លិបវីដេអូដូចខាងក្រោមនេះ៖
ព័ត៌មានជាតិ
មតិយោបល់