ព័ត៌មានជាតិ

ស្រ្តីម្នាក់ ក្រឡាប់ទូកបាត់ខ្លួន៣ថ្ងៃ ទើបប្រទះឃើញសព នៅស្រុកសេសាន

ស្ទឹងត្រែង: ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីប្រទះឃើញសាកសពស្រ្តីម្នាក់ លង់ទឹកស្លាប់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅភូមិ ស្វាយរៀង ឃុំ កាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ទិត ភួន ភេទស្រី អាយុ ៥០ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ បានលិចក្រឡាប់ទូកបាត់ខ្លួន លុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ គេបានប្រទះឃើញសាកសព អណ្តែតទឹកចម្ងាយពីកន្លែងកើតហេតុប្រហែល ២០ ម៉ែត្រ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យ និងកោសល្យវិច័យរួចឃើញថា សាកសពពិតជាលង់ទឹកស្លាប់ពិតប្រាកដមែន។ ចំណែកសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនទៅក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់