ព័ត៌មានជាតិ

សាហាវណាស់! បុរសម្នាក់ត្រូវជាកូនប្រសារ យកកាំបិតផ្គាក់កាប់ឪពុកក្មេកចំនួន៣កាំបិត បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ

ព្រះវិហារ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងនៅថ្ងៃពុធ ៣កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស .២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ កម្លាំងជំនាញប្រឆាំងការជួញដូរមនុស្ស នៃអធិការដ្ឋាននគរបាល ស្រុកត្បែងមានជ័យ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ គាំ សុផល ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ កសិករ (កូនប្រសារ) បានប្រើអំពើហិង្សាក្នុងគ្រួសារ យកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះឈ្មោះ ថេង ប៊ុនធឿន ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរ កសិករ (ត្រូវជាឪពុកក្មេក) ចំនួន៣កាំបិត បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ស្ថិតនៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។

ករណីខាងលើនេះ កម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យ តាមបណ្តឹងរបស់លោកស្រី អឿន ខាន់ ភេទស្រី អាយុ៧៧ឆ្នាំ មុខរបរ ចាស់ជរា (ត្រូវជាម្តាយជនរងគ្រោះ) រស់នៅភូមិកើតហេតុខាងលើ ។ ចំណែកជនសង្ស័យ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជួនទៅសាលាបំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់