ភ្នំពេញៈ យោងតាមលិខិតរបស់ និយ័តករទូរគមនាគមន៍កម្ពុជា បានឲ្យដឹងថា ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃ២ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ឲ្យមានដំណើរការល្អប្រសើរ និយ័តករទូរមនាគមន៍កម្ពុជា ស្នើដល់បណ្តាប្រតិបត្តិករត្រៀបរៀបចំរថយន្តបំពាក់ស្ថានីយ៍ទូរសព្ទចល័ត ដំឡើងនៅតាមបណ្តាទីតាំងសំខាន់ៗ នៃព្រះរាជពិធីបុណ្យអុំទូកដើម្បីធានានូវគុណភាពសេវា និងឆ្លើយតបតាមតម្រូវការប្រើប្រាស់របស់អតិថិជនឲ្យបានល្អក្នុងពេលប្រារពពិធីនេះ ៕
ព័ត៌មានជាតិ
មតិយោបល់