ព័ត៌មានជាតិ

Google បង្ហាញ​អ្វីខ្លះ​កាល​ពី​ម្សិលមិញ​?

​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ ក្រុមហ៊ុន Google បាន​រៀបចំ​នូវ​ព្រឹត្តិការណ៍​ធំ​មួយ​ដើម្បី​បង្ហាញ​នូវ​ផលិត និង​សេវាកម្ម​ថ្មី​របស់​ខ្លួន ដែល​នៅ​ក្នុង​នោះ​ក្រុមហ៊ុន​បាន​បង្ហាញ​នូវ Nexus 7 ជំនាន់​ទី​២ ប្រព័ន្ធ​ដំណើរការ Android 4.3 ព្រម​ទាំង​ឧបករណ៍​ទូរទស្សន៍ Chromecast​។

សម្រាប់ Nexus 7 ជំនាន់​ថ្មី ក្រុមហ៊ុន​បាន​ប្រកាស​ឲ្យដឹង​ថា បាន​បញ្ជូល​នូវ​លក្ខណៈសម្បត្តិ និង​មុខងារ​ពិសេសៗ​ជាច្រើន ដើម្បី​ធ្វើ​វាឲ្យ​ល្អប្រសើ​រជាង​ម៉ូ​ដែលមុន ជាពិសេស​គឺ​មាន​កាមេរ៉ា​ទំហំ ៥​មេហ្គា​ភិ​ច​ដែល និង​ប្រើប្រាស់​ប្រព័ន្ធ​ដំណើរការ Android 4.3 ថ្មី​សន្លាង​តែម្ដង​។ កាន់តែ​អស្ចារ្យ​ជាង​នេះ​ទៅទៀត​នោះ ក្រុមហ៊ុន Google បាន​បង្ហាញ​នូវ​ឧបករណ៍​ទូរទស្សន៍ Chromecast ដែល​មាន​សមត្ថភាព​មិន​ធម្មតា​ក្នុង​ការមើល​ទូរទស្សន៍ ដោយ​ឧបករណ៍​មួយ​នេះ​អាច​ប្រើប្រាស់​បាន​នៅ​លើ​ប្រព័ន្ធ​ដំណើរការ iOS និង Android ហើយ​សម្រាប់​កុំព្យូទ័រ​យូរ​ដៃ​តម្រូវ​ឲ្យមាន​កម្មវិធី Chrome browser ដោយ​គ្រាន់តែ​មាន​រន្ធ HDMI គឺ​អាច​ប្រើ​ឧបរណ៍ Chromecast បាន​៕​
logo-google
ទស្សនា​វីដេអូ​ឃ្លិបដូចខាងក្រោមនេះ ៖

មតិយោបល់