ទីក្រុងញូវដេលី៖ប្រទេសឥណ្ឌាកាលពីថ្ងៃច័ន្ទម្សិលមិញបានធ្វើតេស្តជោគជ័យបាញ់សាកល្បងមីស៊ីលចម្ងាយឆ្ងាយរបស់ខ្លួនដែលប្រើប្រាស់ដោយថាមពលនុយក្លេអ៊ែរចេញពីមូលដ្ឋានទ័ពរបស់ខ្លួនដែលស្ថិតនៅឆ្នេរសមុទ្រនៃភាគបូពា៍របស់រដ្ឋ Odisha ។
គ្រាប់មីស៊ីលដែលមានឈ្មោះ Agni IV ត្រូវបានសាកល្បងបាញ់ក្នុងចម្ងាយដល់ទៅ 4000 គីឡូម៉ែត្រចាប់ពីលើកោះ Wheeler នៅវេលាម៉ោងប្រមាណ 11 និង 52 នាទីព្រឹកថ្ងៃច័ន្ទហើយវាបានធ្វើប្រតិបត្តិការយ៉ាងពេញកម្លាំងដែលមាន។
គួរបញ្ជាក់ថានេះជាសមិទ្ធផលលើកទី 3 ហើយដែលក្រុមស្រាវជ្រាវរបស់រដ្ឋផ្នែកខាងវិស័យការពារប្រទេសបានសម្រេចជោគជ័យនៃការបាញ់សាកល្បងនៃប្រភេទមីស៊ីលចម្ងាយឆ្ងាយរបស់ខ្លួនដែលលើកចុងក្រោយឥណ្ឌាក៏បានធ្វើបានជោគជ័យផងដែរកាលពីខែកញ្ញាឆ្នាំ 2012 ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

មតិយោបល់