បាត់ដំបងៈ មានករណីហិង្សាមួយបានកើតឡើង ដោយក្រុមក្មេងស្ទាវបានឈ្លោះប្រកែកគ្នា រហូតឈានទៅដល់ការផ្ទុះហិង្សារវាយតប់គ្នាទៅវិញទៅមក បណ្តាលឲ្យភាគីម្ខាងរងរបួសបែកមុខមាត់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ នៅមុខក្លឹបកម្សាន្តលឺវេល ក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្រុមក្មេងស្ទាវទាំងនេះ ត្រូវបានក្រុមបង្ការបង្ក្រាបនៃការិយល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បង្ក្រាបបាននិងនាំខ្លួនមកសាកសួរ ក្រោយពីបានបង្កហិង្សាដោយចេតនា បណ្តាលឲ្យជនរងគ្រោះ ឈ្មោះ លាង លីហួរ ភេទប្រុស អាយុ២០ឆ្នាំ រងរបួសបែកម៉ាត់ជាំភ្នែក បែកក្បាលខាងក្រោយ ហូរឈាមស្រោចខ្លួន។
ក្រោយធ្វើការសាកសួរ ជនសង្ស័យខាងលើបានឆ្លើយសារភាពខ្លួនបានដាល់និងច្រានឲ្យដួលវាយជាន់ក ធ្វើឲ្យរបួសធ្ងន់ធ្ងរពិតប្រាកដមែន ហើយបច្ចុប្បន្នកំពុងធ្វើការសាកសួរបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តចាត់ការតាមច្បាប់បន្តទៀត៕
មតិយោបល់