ព័ត៌មានជាតិ

គេចយ៉ាងណាក៏មិនរួច! លួចម៉ូតូគេហើយរត់ចូលព្រៃ

ព្រៃវែងៈ លោកវរសេនីយ៍ទោ សៅ ចាន់ថា អធិការស្រុកកញ្ជ្រៀច បានប្រាប់ Post News ថា ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពលួចកាច់កម៉ូតូ។

ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង ៨ព្រឹក ថ្ងៃទី១៣ ខែ តុលា ឆ្នាំ២០១៧ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិបេង ឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

ក្រោយពីទទួលបានព័ត៌មានពីម្ចាស់ផ្ទះឈ្មោះ យ៉ែម មាន ភេទប្រុស អាយុ ៥៥ឆ្នាំ បានរាយការណ៍ តាមរយៈទូរសព្ទថា មានចោរបានលួចម៉ូតូរបស់ខ្លួន ភ្លាមនោះកម្លាំងនគរបាលនៃអធិការដ្ឋាន ដឹកនាំដោយលោកវរសេនីយ៍ទោ សៅ ចាន់ថា អធិការស្រុក បានចេញពួនស្ទាក់ និងរុករក បន្ទាប់មកបាន ឃើញជនសង្ស័យ ដែលកំពុងជិះនៅក្នុងមូលដ្ឋាន ពេលនោះ សមត្ថកិច្ចបាន ហៅដើម្បីធ្វើការ សាកសួរ តែជនសង្ស័យ កាន់តែបន្ថែមល្បឿន លឿនមិនឈប់ ហើយសមត្ថកិច្ចយើងបានធ្វើការដេញតាម រហូតជនសង្ស័យ បានផ្តួលម៉ូតូ រួចរត់ចូលទៅក្នុងវាលស្រែ ចំណុចវាល ល្វេងទោង។
ពេលនោះ សមត្ថកិច្ច បានសហការជាមួយប្រជាការពារ ឡោមព័ទ្ធ កន្លែងដែលជនសង្ស័យសម្ងំលាក់ខ្លួន រហូតដល់ម៉ោង៨ព្រឹក ទើបយើងចាប់បាន ជនសង្ស័យម្នាក់។

ក្រោយពីស្តាប់ចម្លើយសារភាពជនសង្ស័យ នៅមានបក្សពួកមានគ្នា៣នាក់ទី១ឈ្មោះ វ៉េន វី ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិប្រហើខ្លែង ឃុំ ត្រពាំងព្រីងស្រុកតំបែខេត្ត ត្បូងឃ្មុំ, ទីឈ្មោះ ឌី ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិ ប្រហើខ្លែង ឃុំត្រពាំងព្រីង ស្រុកតំបែ ខេត្តត្បូងឃ្មុំ និងទី៣មិនស្គាល់អត្តសញ្ញាណ ស្នាក់នៅភូមិថ្កូវ ឃុំទ្រាក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

បច្ចុប្បន្ន វត្ថុតាង និងជនសង្ស័យ ត្រូវបានសមត្ថកិច្ចរក្សាទុកនៅអធិការដ្ឋាន និងកំពុងបំពេញសំណុំរឿងតាមនីតិវិធី ចំពោះម៉ូតូ បានប្រគល់ ឲ្យជនរងគ្រោះវិញ៕

មតិយោបល់