ព័ត៌មានជាតិ

ភ្លើងឆេះព្រៃបន្តរាលដាលក្នុងរដ្ឋកូឡូរ៉ាដូរបស់សហរដ្ឋអាមេរិក

យោងតាមប្រភពព័ត៌មានបរទេសនានាបានឲ្យដឹងថាមនុស្សចំនួនជាង ២,០០០ នាក់នៅតំបន់អ៊ូតាស (Utah) ត្រូវបានបង្ខំចិត្តចាកចេញពីលំនៅដ្ឋានរបស់ខ្លួន កាលពីពេលថ្មីមកនវ ក្នុងពេលដែលភ្លើងបានបន្ត ឆេះរាលដាលកាន់តែខ្លាំងដោយកម្លាំង ខ្យល់បក់ឆ្ពោះទៅកាន់តំបន់ដែលពួកគេរស់នៅ។

fire

ចំណែកក្នុងរដ្ឋកូឡូរ៉ាដូ (Colorado) របស់សហរដ្ឋអាមេរិកនេះដែរមនុស្សជា ច្រើនក៏បានជម្លៀសខ្លួនចេញពី កន្លែងរស់នៅតាមតំបន់ព្រៃឈើក្បែរជើងភ្នំ ឆ្ពោះទៅកាន់ទីកន្លែងសុវត្ថិភាពខណ:ដែលអណ្តាតភ្លើងបន្តឆេះរាល កាន់តែខ្លាំងទៅកាន់តំបន់ពួកគេរស់នៅ។

ប្រភពព័ត៌មានបានឲ្យដឹងថា លំនៅដ្ឋានចំនួនជាង ២០០ កន្លែងនៅក្នុងរដ្ឋនេះ បានទទួលរងការបំផ្លាញដោយអណ្តាតភ្លើងក្នុងរយ:ពេលប៉ុន្មានថ្ងៃ កន្លងមកនេះ។

យ៉ាងហោចណាស់ក៏ព្រៃឈើចំនួន ៧ ម៉ឺន ៥ ពាន់ ៥៣៧ អេគ័រ ក្នុងរដ្ឋកូឡូរ៉ាដូ ត្រូវភ្លើងឆេះបំផ្លាញ។រីឯនៅតំបន់អូតាស របស់សហរដ្ឋអាមេរិកព្រៃឈើចំនួនជាង ៥,៦០០ អេគ័រ ត្រូវភ្លើងបំផ្លាញដែលនេះជាការឆេះឡើងលើកទីមួយប៉ុណ្ណោះនោះ។ប្រភពព័ត៌មានឲ្យដឹងថា ការឆេះព្រៃតាមទីកន្លែងទាំងអស់នេះ បណ្តាលមកពីភ្លើងរន្ទះ៕

សូមទស្សនាវីដេអូឃ្លិបដូចខាងក្រោម៖

 

មតិយោបល់